ព័ត៌មានអន្ដរជាតិ
ថៃបារម្ភខ្លាំង ព្រោះរញ្ជួយដី កាន់តែមកកៀក បាងកក
នៅថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែឥទ្ធិពលរបស់វាធ្វើឲ្យរង្គើដល់អគារក្នុងទីក្រុងបាងកកប្រទេសថៃឯណោះ ហើយអ្វីដែលថៃកំពុងបារម្ភគឺថា ការរញ្ជួយលើកនេះ មានចំណុចកណ្តាលជិតរាជធានីប្រទេសថៃ ជាងការរញ្ជួយកម្រិតធ្ងន់លើកមុន កាលពីថ្ងៃទី២៨ខែមីនាទៅទៀត។

ការរញ្ជួយថ្ងៃព្រហស្បតិ៍បានវាយប្រហារនាវេលាម៉ោង ១០ព្រឹក ជាមួយចំណុចកណ្តាល១០គីឡូម៉ែត្រ ហើយវាមានចម្ងាយចន្លោះពី៤០០-៥០០គីឡូម៉ែត្រពីទីក្រុងបាងកក ពោលគឺជិតជាងការរញ្ជួយកម្រិត៧.៧រ៉ិចទ័រកាលពីខែមីនា ដែលមានចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រពីរាជធានីប្រទេសថៃ។
អ្នកក្រុងបាងកក ត្រូវភ័យឆោឡោ រត់ចេញពីអគារ ដោយសារតែឥទ្ធិពលនៃការរញ្ជួយ ព្រោះពួកគេធ្លាប់ជួបរឿងរន្ធត់ម្តងរួចមកហើយ កាលពីខែមីនា។
យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត។

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញថៃ ក៏ធ្លាប់ព្រមានដែរថា រាជធានីបាងកក នឹងប្រឈមហានិភ័យនៃគ្រោះរញ្ជួយដីនាពេលអនាគត ដ្បិតបច្ចុប្បន្នមិនទាន់អាចព្យាករថា វានឹងមានកម្លាំងខ្លាំងកម្រិតណាក៏ដោយ។
លោកសាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai ប្រធានកម្មវិធីវិស្វកម្មរចនាសម្ព័ន្ធ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី បាននិយាយ ការសិក្សាពីមុនបានរកឃើញបន្ទះតិចតូនិចធំៗចំនួន៣ ដែលអាចបង្កឲ្យមានការរញ្ជួយដីខ្លាំងប៉ះពាល់ដល់ទីក្រុងបាងកក។
បន្ទះតិចតូនិចទាំង៣នោះមានដូចជា Kanchanaburi Fault នៅភាគខាងលិចប្រទេសថៃ ដែលអាចបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិត៧.០ទៅ៧.៥រ៉ិចទ័រ, Sagaing Fault នៅប្រទេសមីយ៉ាន់ម៉ា អាចបង្កឲ្យមានគ្រោះរញ្ជួយដីឈានដល់៨រ៉ិចទ័រ និង Arakan Subduction Zone ក្នុងសមុទ្រ Andaman ដែលអាចបង្កគ្រោះរញ្ជួយដីដ៏ខ្លាំងរហូតដល់ ៨.៥ទៅ៩.០រ៉ិចទ័រឯណោះ។
ចំពោះមូលហេតុដែលបាងកកប្រឈមហានិភ័យ ត្រូវបានលោកពន្យល់ថា គឺដោយសារតែរាជធានីនៃប្រទេសថៃនិងតំបន់ជុំវិញ មានទីតាំងស្ថិតនៅលើតំបន់បាតខ្ទះដែលមានដីទន់ ដូច្នេះក្នុងករណីកើតរញ្ជួយដីនៅទីឆ្ងាយ រលករញ្ជួយនឹងធ្វើដំណើរមកហើយពង្រីកផលប៉ះពាល់៣ទៅ៤ដង ពេលវាឆ្លងកាត់តំបន់បាតខ្ទះនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៦នៅភាគខាងជើង កំពុងរងទុក្ខខ្លាំង ដោយគ្រោះទឹកជំនន់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


