Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនផ្អាកការនាំចូលអង្ករពី​ថៃ​រយៈពេល​៦០ថ្ងៃ

បានផុស

នៅ

ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងការពារកសិករក្នុងស្រុក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានបញ្ជា​​ឲ្យ​ផ្អាករយៈពេល​៦០​ថ្ងៃលើការនាំចូលអង្ករ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១​ខែកញ្ញាដល់ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២៥។ ការសម្រេចចិត្ត​នេះ បានប៉ះពាល់​ដោយផ្ទាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ ជា​ពិសេស​ប្រទេសថៃ ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​យ៉ាង​ច្រើន​ទៅ​​កាន់​ហ្វីលីពីន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ bne Intellinews គោលនយោបាយដែលត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រី​កសិកម្ម លោក Francisco Tiurel។ លោក​បាន​លើក​ឡើង​ថា ការ​នាំ​ចូល​អង្ករ​​​​ក្នុង​​តម្លៃ​ថោក ​កំពុង​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ទិន្នន័យពីមន្ទីរកសិកម្មបានបង្ហាញថា ឈ្មួញបាននិងកំពុងទិញស្រូវពីកសិករហ្វីលីពីនក្នុងតម្លៃត្រឹមតែ ០,១៤ ទៅ ០,១៧​ដុល្លារ​ក្នុងមួយគីឡូក្រាម ដែលទាបជាងតម្លៃផលិតកម្ម​ទៅ​ទៀត ដែលជំរុញ​ឲ្យ​កសិករជាច្រើនជួបបញ្ហាហិរញ្ញវត្ថុ។

សេចក្តីប្រកាសនេះ បានធ្វើ​ឲ្យ​មានការរំជើបរំជួលតាមរយៈពាណិជ្ជកម្មអង្ករក្នុងតំបន់ ជាពិសេសនៅ​ថៃ ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់​ហ្វីលីពីន។ ការិយាល័យកិច្ចការពាណិជ្ជកម្មរបស់ប្រទេសថៃនៅទីក្រុងម៉ានីល បានបញ្ជាក់ថា ការផ្អាកនេះនឹងរំខានដល់ការដឹកជញ្ជូនដែលបានគ្រោងទុកបន្ទាប់ពីថ្ងៃទី​១​ខែកញ្ញា។

ជាការឆ្លើយតប អាជ្ញាធរថៃកំពុងដំណើរការផែនការបន្ទាន់។ លោក Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស​ថៃ បាន​ប្រាប់​ថា ខណៈពេលដែលអ្នកនាំចូលហ្វីលីពីនកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ពួកគេសម្រាប់ភាពបត់បែនលើកិច្ចសន្យាដែលបានចុះហត្ថលេខារួចហើយនោះ ប្រទេសថៃកំពុងស្វែងរកយ៉ាងសកម្មដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន។

សូម​ជម្រាប​ថា នៅឆ្នាំ​២០២៤ ការនាំចេញ​របស់​ថៃ​ទៅ​កាន់​ហ្វីលីពីន​ មានចំនួនសរុប ៣៣៣​លានដុល្លារ កើនឡើងជិត ៥៩% ធៀបនឹងឆ្នាំ​២០២៣។ ចន្លោះខែមករា និងខែមិថុនា ឆ្នាំ២០២៥ ថៃបាននាំចេញអង្ករប្រមាណ ១៤១ ០០០​តោនទៅកាន់ប្រទេសហ្វីលីពីន ស្មើ​នឹង​​ ៣,៧៨% នៃការនាំចេញអង្ករសរុបរបស់ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម