Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារលើរដ្ឋធានីប្រទេសយេម៉ែន ស្លាប់និងរបួសជាច្រើននាក់

បានផុស

នៅ

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលគ្រាប់បែកចង្កោមទៅលើអ៊ីស្រាអែល ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែសីហា។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រុមហូធី។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហ៊ូធី យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និង ៦៧ នាក់បានរងរបួស ខណៈដែលអ្នកស្រុកថាបានឮការបំផ្ទុះដ៏ខ្លាំងក្លានៅជិតវិមានប្រធានាធិបតី និងទីតាំងយោធា។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើរោងចក្រថាមពល និងទីតាំងយោធា ដោយហៅពួកវាថាជាគន្លឹះនៃប្រតិបត្តិការរបស់ក្រុមហ៊ូធី ខណៈការ​វាយ​ប្រហារ​របស់​ក្រុម ហ៊ូធី កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អ៊ីស្រាអែល និង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​នៅ​សមុទ្រ​ក្រហម ដែល​បាន​រំខាន​ដល់​ពាណិជ្ជកម្ម​ពិភពលោក។ ក្រុមឧទ្ទាមបានប្តេជ្ញាបន្តប្រតិបត្តិការក្នុងសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា ទោះបីជាមានកិច្ចព្រមព្រៀងអន្តរការីដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារតាមដែនសមុទ្រក៏ដោយ។

(រូបភាព៖ Reuters)

មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការប្រើប្រាស់គ្រាប់បែកចង្កោមកម្រិតខ្ពស់របស់ ហូធី និងចោទថាផ្គត់ផ្គង់ដោយអ៊ីរ៉ង់ នឹងបង្កការគំរាមកំហែងសន្តិសុខថ្មី។ លើសពីនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ក្រុម ហ៊ូធី កំពុង «ទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរ» ចំពោះការវាយប្រហាររបស់ពួកគេ ខណៈដែលអ៊ីស្រាអែលនៅតែបន្តរារាំងពួកគេតាមផ្លូវអាកាស និងផ្លូវសមុទ្រ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម