ព័ត៌មានអន្ដរជាតិ
លោកស្រី ផែថងថាន បាត់មុខពីវិមានរដ្ឋាភិបាលរយៈពេល៣សប្ដាហ៍ជាប់ៗគ្នា
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនមានវត្តមាននៅវិមានរដ្ឋាភិបាលអស់រយៈពេល៣សប្តាហ៍ជាប់ៗគ្នាហើយ បន្ទាប់ពីត្រូវបានព្យួរពីតួនាទីកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ដោយរង់ចាំការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញ ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្កឲ្យមានភាពចលាចលផ្នែកនយោបាយពេញប្រទេសថៃ។

ដ្បិតពុំមានវត្តមានដោយផ្ទាល់ លោកស្រី ផែថងថាន បានជ្រើសរើសជំនួសការដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ពីចម្ងាយតាមរយៈកម្មវិធី Zoom។
គួររឭកថា ទោះបីជាត្រូវបានព្យួរពីតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកស្រី ផែថងថាន នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដដែល ខណៈបច្ចុប្បន្នឧបនាយករដ្ឋមន្ត្រី Phumtham Wechaychai កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។
សមាជិកព្រឹទ្ធសភាថៃ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដោយលើកហេតុផលថា ការហៅទូរសព្ទរវាងលោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន បង្ហាញពីការបំពានក្រមសីលធម៌រដ្ឋមន្ត្រី និងលក្ខខណ្ឌរដ្ឋធម្មនុញ្ញថៃ។ កាលពីថ្ងៃទី១ខែកក្កដា តុលាការបានទទួលយកញត្តិនេះ ហើយបានព្យួរលោកស្រី ផែថងថាន ពីតួនាទីជានាយករដ្ឋមន្ត្រី។ តុលាការធម្មនុញ្ញគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោកស្រីនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥។ លទ្ធផលនឹងកំណត់ថាតើលោកស្រីនឹងត្រូវបានដកចេញពីតំណែងជាអចិន្ត្រៃយ៍ឬក៏យ៉ាងណា៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


