ព័ត៌មានអន្ដរជាតិ
បំណាក់ដីនិងទឹកជំនន់ ធ្វើឲ្យបាក់ស្ពានជាប់គាំងទេសចរក្នុងល្អាងភ្នំ ខេត្ត Mae Hong Son ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌ Khaosod បំណាក់ដីនិងទឹកជំនន់យ៉ាងគំហុកបានវាយប្រហារភូមិ Pang Oung ស្រុក Khun Yuam ខេត្ត Mae Hong Son នៅថ្ងៃទី ២៧ខែសីហា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Kajiki បំផ្លាញស្ពានតភ្ជាប់មួយ ជាប់គាំងអ្នកទេសចរ៥នាក់ក្នុងល្អាងភ្នំ។

ខេត្តនេះបានរងគ្រោះដោយសារបំណាក់ដី និងទឹកជំនន់ភ្លាមៗផ្លូវត្រូវជន់លិច និងភូមិជាច្រើនត្រូវបានកាត់ផ្តាច់។ នៅឯភូមិ Pang Oung ស្ពានត្រូវបានបំផ្លាញ ខណៈទឹកជំនន់កើនឡើងបានជាប់អ្នកទេសចរបរទេសចំនួន ៥ នាក់ និងមគ្គុទ្ទេសក៍របស់ពួកគេនៅខាងក្នុងល្អាងភ្នំ Tham Lod មិនអាចចេញរួចដោយសារទឹកហក់ឡើងខ្លាំង។ ក្រោយមកទើបក្រុមជួយសង្គ្រោះព្យាយាមធ្វើការជម្លៀសពួកគេចេញមកវិញបាន។

ស្រុកមួយចំនួន រួមមានKhun Yuam, Mueang Mae Hong Son និង Pang Mapha បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ភ្លាមៗបានជន់លិចវត្ត ផ្លូវ និងភូមិ។ អាជ្ញាធរថៃបានបញ្ជាក់ថា ភូមិចំនួន ៨ បានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានអ្នករបួស ឬស្លាប់នោះទេ។

មន្ត្រីខេត្តនេះបានចល័តប្រតិបត្តិការជួយសង្គ្រោះ និងរក្សាការប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងធ្លាក់ខ្លាំងបន្តដោយជំរុញឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន ខណៈព្យុះកំពុងបន្ត។

សូមបញ្ជាក់ថាឥទ្ធិពលKajiki បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តជាច្រើនរបស់ប្រទេសថៃ ជាពិសេសការបាក់ដីភ្នំសង្កត់ផ្ទះពលរដ្ឋ៥ខ្នង ក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង១០នាក់ ខណៈខេត្តផ្សេងទៀតកំពុងរងគ្រោះទឹកជំនាន់និងបំណាក់ដីភ្លាមៗផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


