ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រវត្តិតស៊ូខ្លាំងក្នុងនយោបាយរហូតក្លាយជាអ្នកសម្របសម្រួលជម្លោះកម្ពុជានិងថៃ
លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ពីអតីតបក្សប្រឆាំងទម្រាំក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបានបង្ហាញពីភាពជាអ្នកដឹកនាំក្នុងតំបន់ដ៏រឹងមាំ ដោយប្រើប្រាស់ជំហររបស់លោកក្នុងការសម្របសម្រួលជម្លោះ និងលើកកម្ពស់សន្តិភាព។ ក្នុងនោះលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនៅឆ្នាំ ២០២៥ នេះដោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាកម្រិតខ្ពស់ សម្របសម្រួលបទឈប់បាញ់ជាបន្ទាន់ និងស្នើឱ្យមានក្រុមត្រួតពិនិត្យដើម្បីធានាថាភាគីទាំងពីររក្សាកិច្ចព្រមព្រៀង។

ខាងក្រោយមនេះគឺជាប្រវត្តិតស៊ូក្នុងនយោបាយរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពីអតីតអ្នកប្រឆាំងក្លាយជាអ្នកសម្របសម្រួលជម្លោះកម្ពុជានិងថៃ៖
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចាប់ផ្តើមអាជីពនយោបាយដំបូងរបស់លោកនៅក្នុងគណបក្ស UMNO ដែលកំពុងកាន់អំណាច ហើយបានជោគេជ័យយ៉ាងឆាប់រហ័សក្លាយជាឧបនាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ ១១៩០ ។ មនុស្សជាច្រើនគិតថាលោកនឹងស្នងតំណែងលោក Mahathir Mohamad ក្លាយជាមេដឹកនាំបន្ទាប់។ ប៉ុន្តែនៅឆ្នាំ ១៩៩៨ ក្នុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី លោកបានធ្លាក់ចេញភាពជោគជ័យជាមួយលោក Mahathir។ លោក អាន់វ៉ា ត្រូវបានគេដកចេញពីតំណែង ចាប់ខ្លួន និងដាក់គុកក្រោមបទចោទប្រកាន់ពីអំពើពុករលួយ និងការសេពសន្ថវៈ ដែលមនុស្សជាច្រើនជឿថាជាហេតុផលនយោបាយ។
ការចាប់ខ្លួនរបស់លោកបានបង្កឱ្យមានចលនាធ្វើកំណែទម្រង់ប្រទេស ដោយមានការអំពាវនាវឱ្យមានយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ ២០០៤ លោក អាន់វ៉ាបានក្លាយជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេស ដោយបានប្រមូលផ្តុំគណបក្សនយោបាយផ្សេងៗគ្នាទៅជាក្រុមចម្រុះដែលប្រកួតប្រជែងយ៉ាងខ្លាំងក្លាទៅលើគណបក្សកាន់អំណាច Barisan Nasional ដែលបានគ្រប់គ្រងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ៦០ ឆ្នាំ។

ក្នុងនាមជាមេដឹកនាំបក្សប្រឆាំងម្នាក់ លោក អាន់វ៉ា បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០០៨ លោក ត្រូវបានចោទប្រកាន់ម្តងទៀតពីបទសេពសន្ថវៈ ដោយបានរួចទោសក្នុងឆ្នាំ ២០១២ ប៉ុន្តែត្រូវបានកាត់ទោសក្នុងឆ្នាំ ២០១៤ ក្នុងសំណុំរឿងដែលត្រូវបានថ្កោលទោសជាអន្តរជាតិ។ បើទោះជាត្រូវជាប់គុកច្រើនដងក៏ដោយ ក៏លោកនៅតែជានិមិត្តរូបនៃបក្សប្រឆាំង ដោយជំរុញឱ្យមានបាតុកម្មនៅតាមដងផ្លូវធំៗ និងជំរុញឱ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងឆ្នាំ ២០១៨ សម្ព័ន្ធប្រឆាំងរបស់លោក អាន់វ៉ាបានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដោយបញ្ចប់ការគ្រប់គ្រងជាង ៦០ ឆ្នាំរបស់ លោក Mahathir Mohamad បានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត ហើយបានសន្យាថានឹងប្រគល់អំណាចទៅឱ្យលោក អាន់វ៉ា ។ ទោះយ៉ាងណាក៏ដោយ បញ្ហានយោបាយ និងជម្លោះបានពន្យារពេលផ្ទេរអំណាច។
ទីបំផុត បន្ទាប់ពីការតស៊ូជាច្រើនទស្សវត្សរ៍ក្នុងនាមជាមេដឹកនាំបក្សប្រឆាំង ការជាប់ពន្ធនាគារជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនសម្រាប់កំណែទម្រង់ លោក អាន់វ៉ា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ១០ របស់ប្រទេសម៉ាឡេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយបំពេញនូវដំណើរនយោបាយដែលរង់ចាំជាយូរមកហើយ។

ជាការគួរឲ្យកត់សម្គាល់នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ការប៉ះទង្គិចរវាងកម្ពុជា និងថៃជុំវិញជម្លោះព្រំដែន។ ក្នុងនាមជាប្រធានអាស៊ាន លោកបានធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុង Putrajaya ដែលនាំឱ្យមានបទឈប់បាញ់ភ្លាមៗ ។
លោក អាន់វ៉ា ក៏បានស្នើក្រុមត្រួតពិនិត្យដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីធានាថាភាគីទាំងពីរប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងបានលើកទឹកចិត្តឱ្យបន្តការសន្ទនាតាមរយៈគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នានាពេលអនាគត។ អន្តរាគមន៍របស់លោក បានបង្ហាញពីតួនាទីរបស់ម៉ាឡេស៊ីជាអ្នកសម្របសម្រួលអព្យាក្រឹត និងបង្ហាញពីសមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយជម្លោះក្នុងតំបន់ដោយសន្តិវិធី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


