ព័ត៌មានជាតិ
កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ បញ្ជាក់ពីការផ្អាកជើងហោះហើរពីថៃមកកម្ពុជាឡើយ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា អាកាសចរណ៍ស៊ីវិលកម្ពុជា នៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ដែលថា ថៃផ្អាកជើងហោះហើរមកកាន់កម្ពុជានៅឡើយទេ។ អ្នកនាំពាក្យ ចេញមកបញ្ជាក់នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពី បណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថា លិខិត ដែលមានខ្លឹមសារថៃ ផ្អាកជើងហោះហើរជាមួយកម្ពុជា គឺជាលិខិតក្លែងក្លាយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ។
អ្នកនាំពាក្យ បានសំណូមពរទៅកាន់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើលចំពោះព័ត៌មានមិនពិតនេះ និងកុំចែកចាយបន្តនាំឱ្យមានការយល់ច្រឡំ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


