ព័ត៌មានអន្ដរជាតិ
ផែថងថានបង្ហាញខ្លួននៅវិមានរដ្ឋាភិបាលទាំងទឹកមុខញញឹមដើម្បីស្តាប់សាលក្រម
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paethongtarn Shinawatra) បានធ្វើដំណើរទៅដល់វិមានរដ្ឋាភិបាល (Thai Khu Fah) ជាលើកដំបូងក្រោយអវត្តមានពីការិយាល័យនេះអស់រយៈពេលជិតមួយខែ។ ការបង្ហាញវត្តមាននេះ គឺត្រៀមដឹកនាំគណៈរដ្ឋមន្ត្រីរបស់លោកស្រីដើម្បីស្តាប់សាលក្រមក្នុងសំណុំរឿងរំលោភក្រមរដ្ឋធម្មនុញ្ញ ដោយសារតែការបែកធ្លាយខ្សែអាត់សំឡេងសន្ទនាលក្ខណៈឯកជនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គិតត្រឹមវេលាម៉ោង ១២និង៣៥នាទីរសៀល ថ្ងៃសុក្រទី២៩សីហា យោងសារព័ត៌មាន The Standard របស់ថៃ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ Paethongtarn Shinawatra បានមកដល់អគារវិមានរដ្ឋាភិបាល (Thai Khu Fah) ដើម្បីទស្សនាការផ្សាយបន្តផ្ទាល់នៃការអានសាលក្រមរបស់តុលាការធម្មនុញ្ញនៅក្នុងបន្ទប់សន្និសីទជាន់ទីពីរនៃអគាររដ្ឋាភិបាល។
សេចក្តីរាយការណ៍បានលើកឡើងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានស្លៀកសម្លៀកបំពាក់ឈុតខ្មៅ ធ្វើដំណើរក្នុងរថយន្តផ្ទាល់ខ្លួន ពាក់ស្លាកលេខ ព.ស.២៦៧។ លោកស្រី ញញឹម ហើយគ្រវីដៃប្រាប់អ្នកសារព័ត៌មាន មុននឹងដើរចូលទៅក្នុងអគារ Thai Khu Fah ដោយមិនផ្តល់បទសម្ភាសន៍អ្វីឡើយ។ ទន្ទឹមនឹងនោះ វិមានរដ្ឋាភិបាល បានរៀបចំបន្ទប់ពណ៌ស្វាយ ដើម្បីទទួលសមាជិកគណៈរដ្ឋមន្ត្រីដែលបានមកចូលរួមស្តាប់សាលក្រម។
ថ្ងៃនេះ ក្រុមចៅក្រមនៃតុលាការធម្មនុញ្ញនឹងប្រជុំពិភាក្សា បោះឆ្នោត និងអានសាលក្រមក្នុងសំណុំរឿងសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលដាក់ញត្តិឱ្យពិនិត្យឋានៈរដ្ឋមន្ត្រីរបស់ លោកស្រី ផែថងថាន ដោយកំណត់ថាតើបានបញ្ចប់តាមមាត្រា ១៧០ នៃរដ្ឋធម្មនុញ្ញដែរឬទេ៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


