ព័ត៌មានអន្ដរជាតិ
ប៊ិចដែលប្រធានាធិបតីកូរ៉េ ជូនជាអំណោយដល់លោកត្រាំ មានតែមួយគត់ក្នុងលោក
ប៊ិចដែលផលិតដោយដៃពីម៉ាកយីហោកូរ៉េ Zenyle បានក្លាយជាចំណុចកណ្តាលដែលមិននឹកស្មានដល់ នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ កន្លងទៅនេះ។

នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់ប៊ិចដែលបានប្រើសម្រាប់រំលឹកថ្ងៃកិច្ចប្រជុំពិភាក្សា ជាអំណោយដ៏ពិសេសដល់ប្រធានាធិបតីអាមេរិក។ ដោយមិនបង្អង់យូរ លោកត្រាំបាននិយាយជាច្រើនដងថានោះជាប៊ិចល្អបំផុត ដែលជំរុញឲ្យលោក Lee ឆ្លើយតបវិញភ្លាមៗថា នេះជាកិត្តិយសសម្រាប់លោកក្នុងការផ្ដល់ជាអំណោយ។
ដូច្នេះហើយ តើប៊ិចមួយនោះមានភាពពិសេសបែបណា ទើបប្រធានាធិបតីកូរ៉េខាងត្បូង ជូនជាអំណោយដល់លោកត្រាំ?
ប៊ិចនេះត្រូវបានគេរៀបចំដោយក្រុមហ៊ុនកូរ៉េខាងត្បូង Zenyle ដែលជាក្រុមហ៊ុនល្បីខាងធ្វើឧបករណ៍ឈើដោយដៃសុទ្ធសាធ។ យ៉ាងណាក៏ដោយ អំណោយដ៏ពិសេសមួយនេះបានស្នើសុំពីការិយាល័យប្រធានាធិបតី ហើយពុំមានគម្រោងលក់សាធារណៈឡើយ។ នោះមានន័យថា វាមានតែមួយដើមលើពិភពលោក ដែលបានធ្វើយ៉ាងសម្រិតសម្រាំងបំផុត និងជាពិសេសសម្រាប់តែលោកត្រាំប៉ុណ្ណោះ។
ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន Zenyle លោក Kim Yong-hyeon បានប្រាប់សារព័ត៌មាន JoongAng Ilbo ថា ប៊ិចដែលប្រគល់ជូនលោកត្រាំ គឺជាគំរូតែមួយគត់ ដែលមិនមានការលក់រាយ ជាពិសេសត្រូវបានចាត់ចែងដោយការិយាល័យប្រធានាធិបតីផ្ទាល់តែម្ដង។
ប៊ិចមួយនេះមានប្រអប់ឆ្លាក់ដោយដៃ ចំណែកឯប៊ិចវិញក៏បានឆ្លាក់សត្វបុរាណ phoenix និងនិមិត្តសញ្ញា Taegeuk ពីទង់ជាតិកូរ៉េខាងត្បូង។ ទឹកថ្នាំរបស់វាគឺជាកំណែដែលបានកែប្រែនៃ Monami Name Pen ដែលជាម៉ាកល្បីនៅក្នុងប្រទេសកូរ៉េ។

មិនទាន់អស់នោះទេ លោក Lee Jae Myung ក៏បានប្រគល់នូវអំណោយដ៏ពិសេសមួយទៀត ជូនលោកត្រាំ ពោលគឺឧបករណ៍ដែលគេប្រើប្រាស់ក្នុងកីឡាវាយកូនហ្គោល។ វាត្រូវបានរចនាតាមបំណងនៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យសមនឹងរូបរាងកាយរបស់លោកត្រាំ និងបានឆ្លាក់ឈ្មោះរបស់គាត់ មុនពេលត្រូវបានប្រគល់ដោយការិយាល័យប្រធានាធិបតី៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតនាយករដ្ឋមន្ត្រី និងអតីតជំទាវទីមួយកូរ៉េខាងត្បូង ចោទប្រកាន់ពីបទបះបោរ និងសូកប៉ាន់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


