Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បន្ទោសលោកខាងលិចនាំឲ្យមានសង្គ្រាមនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូល SCO

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ(SCO)នៅទីក្រុងធានជីន ដើម្បីការពារការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ដោយលើកហេតុផលថា ការពង្រីកអង្គការណាតូ និងការជ្រៀតជ្រែកពីលោកខាងលិច បង្កសង្គ្រាមនេះឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ្ល៉ាឌីមៀ ពូទីន (រូបភាព៖ Reuters)

លោក ពូទីន បាននិយាយថា ជម្លោះបានចាប់ផ្តើមជាមួយនឹងការបះបោររបស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដែលបានដកមេដឹកនាំដែលគាំទ្ររុស្ស៊ី ហើយបានអះអាងថា សន្តិភាពអាចកើតឡើងបានលុះត្រាតែការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះ លោកពូទីនបានគូសបញ្ជាក់ពីកិច្ចពិភាក្សានាពេលថ្មីៗនេះជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងបានសរសើរកិច្ចខិតខំប្រឹងប្រែងការទូតពីប្រទេសចិន និងឥណ្ឌា ដោយលើកឡើងថាសំណើរបស់ពួកគេអាចជួយជំរុញការចរចា។ នៅក្នុងកិច្ចប្រជុំនោះ លោកក៏បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ខណៈដែលរុស្ស៊ីស្វែងរកការគាំទ្រពីអន្តរជាតិកាន់តែទូលំទូលាយ។

លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយលោក ស៊ី ជីនពីង។ (រូបភាព៖ Reuters)

ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបង្ហាញ SCO ថាជាការប្រឆាំងទៅនឹងសម្ព័ន្ធភាពលោកខាងលិច ដោយលោក ពូទីន អំពាវនាវឱ្យពិភពលោកគួរតែងាកចេញពីប្រព័ន្ធដឹកនាំបែបលោកខាងលិចហួសសម័យទៀតផង។

ទោះ​ជា​យ៉ាង​ណា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សន្តិភាព​នៅ​តែ​ជាប់​គាំង ខណៈ​ដែល​រុស្ស៊ី​នៅ​តែ​បន្ត​ទាមទារ​ដី​សម្បទាន​ដែល​អ៊ុយក្រែន​បដិសេធ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម