ព័ត៌មានអន្ដរជាតិ
ស្រ្តីចិន កើតជំងឺធ្លាក់ទឹកចិត្ត ក្រោយអ្នកសម្អាតបង្អួច ឃើញនាងដេកស្រាត
ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បានកើតជំងឺធ្លាក់ទឹកចិត្តភ្លាមៗ បន្ទាប់ពីបុរសពីរនាក់ជាអ្នកបោសសម្អាតបង្អួច បានឃើញនាងដេកស្រាតនៅក្នុងផ្ទះ។ ស្ថានភាពរបស់នាងបានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក បន្ទាប់ពីស្វាមីមានឈ្មោះថា Cheng បានលាតត្រដាងពីស្ថានភាពនៅលើអ៊ីនធឺណិត កាលពីពាក់កណ្តាលខែសីហា។

សារព័ត៌មាន Huashang News បានរាយការណ៍ថា ស្ត្រីរូបនេះនិងស្វាមីរស់នៅក្នុង Port Apartment ជាផ្ទះលំដាប់ខ្ពស់ក្នុងទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគនិរតី។ ពួកគេបង់ថ្លៃជួល ១០,០០០ យន់ (១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ។
ចំពោះហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមេសា នៅពេលលោក Cheng កំពុងធ្វើការក្នុងបន្ទប់ស្នាក់នៅ ខណៈប្រពន្ធកំពុងដេកក្នុងបន្ទប់ ។ ភ្លាមៗនោះគាត់បានឮប្រពន្ធរបស់គាត់ស្រែកមួយវ៉ាស់មក ទើបគាត់រត់សម្ដៅទៅរករូបនាងភ្លាមៗ។
ប្តីប្រពន្ធនេះបានស្តីបន្ទោសក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យថា មិនបានជូនដំណឹងដល់ពួកគេអំពីពេលវេលាពិតប្រាកដដែលអ្នកសម្អាតបង្អួចនឹងនៅខាងក្រៅផ្ទះល្វែងរបស់ពួកគេ។ ក្រោយមកខាងក្រុមហ៊ុនបែរជានិយាយថា ពួកគេភ្លេចជូនដំណឹងមកកាន់ពួកគាត់ទៅវិញ។
បុសរជាស្វាមីក៏បានបញ្ចាក់ទៀតថា ភរិយារបសគាត់មានស្មារតីភ័យខ្លាច តាំងពីថ្ងៃកើតហេតុមកមក ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភនៅក្នុងខែឧសភា។
ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះចង់បានការសុំទោសជាសាធារណៈពីក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ បូករួមទាំងប្រាក់សំណង សមហេតុផល។ លោក Cheng បាននិយាយថា សំណើទាំងពីរនេះត្រូវបានបដិសេធ។ លោកបានបន្តថា៖ «គេបានតែបញ្ជូនកម្មករម្នាក់ដែលមានកន្ត្រកផ្លែឈើមកផ្ទះរបស់យើងដើម្បីសុំទោសចំពោះបញ្ហាផ្លូវចិត្តរបស់ប្រពន្ធខ្ញុំនោះពួកគេមិនមានការព្រួយបារម្ភទេ»។
យ៉ាងណាមិញ ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗនេះក្រុមហ៊ុនបានយល់ព្រមកាត់បន្ថយការជួលចំនួន៦០០យន់ (៨០ ដុល្លារ) ក្នុងមួយខែប្រសិនបើពួកគេបន្តកិច្ចសន្យា។ ប៉ុន្តបុរសជាស្វាមីនៅតែមិនយលព្រម ដោយសារតែក្រុមហ៊ុនហាក់មិនឲ្យតម្លៃទៅលើផ្លូវចិត្តរបស់ភរិយាគាត់សូម្បីតែបន្តិចណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតជំទាវទី១កូរ៉េ សុំទោសជាសាធារណៈ ក្រោយចោទប្រកាន់សូកប៉ាន់ និងពុករលួយចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


