ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល! គីម ជុងអ៊ុន នាំកូនស្រីទៅចិន ធ្វើឲ្យអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា ជាអ្នកស្នងតំណែង
លោក គីម ជុងអ៊ុន ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមេដឹកនាំកូរ៉េខាងជើងរូបនេះ បាននាំកូនស្រីទៅចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធានៃទិវាជ័យជម្នះខួបលើកទី៨០ក្នុងប្រទេសចិន ខណៈវត្តមានកូនស្រីរបស់លោក ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា អាចជាអ្នកស្នងតំណែងរបស់ប្រទេសអធិរាជនុយក្លេអ៊ែរ។

តាមការផ្សាយរបស់ BBC, លោកគីម និងកូនស្រីឈ្មោះ គីម ជូអេ បានទៅដល់ទីក្រុងប៉េកាំងតាមរថភ្លើងពាសដែកកាលពីថ្ងៃអង្គារទី២ខែកញ្ញាឆ្នាំ២០២៥ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីចូលក្បួនដង្ហែយោធាទ្រង់ទ្រាយធំបំផុតរបស់ចិន ដែលជាការរំលឹកដល់ជ័យជម្នះលើជប៉ុន ក្នុងសង្គ្រាមលោកលើកទី២។
តាមពិតទៅ គីម ជូអេ ត្រូវគេចង្អុលចំៗជាយូរមកហើយថា ជាអ្នកតំណែងលោកគីម ប៉ុន្តែទើបលើកនេះប៉ុណ្ណោះដែលគេឃើញភាគរយកាន់តែខ្ពស់ ព្រោះនាងបានចូលរួមក្នុងពិធីដ៏ធំបែបនេះ។
កាលពីឆ្នាំទៅ ភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានប្រាប់សមាជិកសភា ក្នុងសម័យប្រជុំបិទទ្វារថា កុមារីរូបនេះ អាចជាអ្នកបន្តវេនក្នុងគ្រួសារត្រកូលគីម ដែលនឹងត្រូវដឹកនាំប្រទេសកូរ៉េខាងជើង ខណៈរូបនេះកំពុងសិក្សាអំពីមេរៀនពាក់ព័ន្ធភាពជាអ្នកដឹកនាំប្រទេស ត្រៀមឡើងស្នងតំណែង។

សូមជម្រាបថា គីម ជូអេ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលនាង ទៅមើលការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ជាមួយឪពុក។
ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួនរាប់សិបដង ដោយអមដំណើរមេដឹកនាំកូរ៉េខាងជើងទៅកាន់ទីតាំងបាញ់មីស៊ីល មូលដ្ឋានយោធា កម្មវិធីរដ្ឋ និងសូម្បីតែព្រឹត្តិការណ៍កីឡា។
យោងតាម NIS, កុមារី ជូអេ មានអាយុប្រហែល១២ឆ្នាំ ហើយត្រូវបានគេជឿថា ជាកូនទីពីរក្នុងចំណោមកូនទាំងបី របស់លោក គីម ជាមួយភរិយាឈ្មោះ រី ស៊ុលជូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ កូនស្រីលោក គីម អាយុ១១ឆ្នាំ ត្រៀមឡើងដឹកនាំប្រទេស ស្នងតំណែងឪពុក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


