ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅចក្រភពអង់គ្លេស ត្រូវបានរារាំងមិនឲ្យចូលស្ថានទូតក្នុងទីក្រុង ឡុងដ៍
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅទីក្រុងឡុងដ៍បាននិយាយថា គាត់ត្រូវបានគេរារាំងមិនឲ្យចូលក្នុងស្ថានទូតរបស់គាត់។

លោក Kyaw Zwar Minn បាននិយាយថា បុគ្គលិកត្រូវបានស្នើឲ្យចាកចេញពីអគារដោយអនុព័ន្ធយោធារបស់ប្រទេសមីយ៉ាន់ម៉ា ហើយគាត់ត្រូវបានគេប្រាប់ថា គាត់លែងជាតំណាងរបស់ប្រទេសនេះទៀតហើយ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Kyaw Zwar Minn បានចាត់ទុកព្រឹត្តិការណ៍កាលពីថ្ងៃពុធថាជា “រដ្ឋប្រហារមួយប្រភេទនៅកណ្តាលទីក្រុងឡុងដ៍”។ លោកបានបន្ថែមថា “រដ្ឋប្រហារប្រភេទនេះនឹងមិនត្រូវកើតឡើងទេ”។
ឯកអគ្គរដ្ឋទូតរូបនេះត្រូវបានគេឃើញ ឈរនៅតាមផ្លូវខាងក្រៅស្ថានទូតមីយ៉ាន់ម៉ាក្នុងតំបន់ Mayfair នៃទីក្រុងឡុងដ៍ ដោយគាត់បាននិយាយទៅកាន់មន្រ្តីមកពីកងកម្លាំងប៉ូលិសក្រុង។

ប៉ូលិស ត្រូវបានគេហៅឲ្យមកបញ្ឈប់បុគ្គលិកពីការចូលទៅក្នុងអាគារ។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូត។
កាលពីខែមីនា លោក Kyaw Zwar Minn បានអំពាវនាវឲ្យមានការដោះលែងលោកស្រីស៊ូជីនិងបានប្រាប់ BBC ថា មីយ៉ាន់ម៉ាបានបែកបាក់គ្នា ហើយអាចប្រឈមនឹងហានិភ័យនៃសង្គ្រាមស៊ីវិល។

លោកបានបញ្ជាក់ថា សុន្ទរកថារបស់លោកមិនមែនជាការក្បត់ប្រទេសទេ។ លោកមិនកាន់ជើងខាងណាឡើយ លោកឈរនៅកណ្តាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកស្លាប់ជិត៦០០នាក់ អ្នកវិភាគនៅអង់គ្លេសថា យោធាមីយ៉ាន់ម៉ាកំពុងបាត់បង់ម្ចាស់ការគ្រប់គ្រង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


