ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារប្រទេសឥណ្ឌា និងប៉ាគីស្ថាន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ០៩ ខែសីហា ភ្លៀងធ្លាក់មូសុងមិនឈប់ឈរបានបណ្តាលឱ្យមានទឹកជំនន់ថ្មីនៅទូទាំងភាគខាងជើងនៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន និងដីស្រែចំការត្រូវរងការបំផ្លាញ។

នៅក្នុងប្រទេសឥណ្ឌា មនុស្សជិត ១៥០ នាក់បានស្លាប់នៅក្នុងខែសីហា ខណៈដែលប្រទេសប៉ាគីស្ថានបានកត់ត្រាការស្លាប់ចំនួន៨៨០នាក់នៅរដូវកាលនេះ។ ការកើនឡើងនៃទឹកជំនន់បានបង្ខំឱ្យអាជ្ញាធរឥណ្ឌាបញ្ចេញទឹកពីទំនប់ ធ្វើឱ្យទឹកជំនន់កាន់តែអាក្រក់នៅជាពិសេសខេត្តនៅខាងក្រោមខ្សែទឹកដូចជាខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដោយផ្ទះអ្នកភូមិជិត ៣,៩០០ ខ្នងត្រូវជន់លិច ហើយមនុស្ស ១.៨ លាននាក់ត្រូវជម្លៀសចេញ។

នៅក្នុងប្រទេសឥណ្ឌា ទឹកជំនន់បានវាយប្រហាររដ្ឋ Punjab, Delhi, Jammu និង Kashmir ដោយទន្លេ Yamuna កើនឡើងដល់កម្រិត «ធ្ងន់ធ្ងរ» ខណៈទន្លេ Jhelum ហូរខ្ពស់ជាងទំនប់វារីអគ្គិសនី Kashmir ដែលជំរុញឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្ក្រោះក្នុងប្រទេសទាំងពីរនៅតែបន្ត ខណៈដែលបំណាក់ដី និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតធ្វើឱ្យមានភាពស្មុគស្មាញដល់ការសង្គ្រោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


