ព័ត៌មានអន្ដរជាតិ
មេប៉ូលិស ថៃ ត្រៀមប្រមូលគ្រូទាយ គ្រោះរញ្ជួយដី ឬទឹកជំនន់ មកដេកក្នុងពន្ធនាគារ
ឧត្តមសេនីយទោ Charoonkiat Pankaew ឬឈ្មោះហៅក្រៅថា Big Tao ស្នងការនៃការិយាល័យស៊ើបអង្កេតមជ្ឈិម បានបញ្ជាឲ្យប្រមូលព័ត៌មានលម្អិតដើម្បីស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រូទាយក្លែងក្លាយពីគ្រោះរញ្ចួយដី ឬទឹកជំនន់ក្នុងប្រទេសថៃ ត្រៀមដេកក្នុងពន្ធនាគារ។

យោងតាម thethaiger ឧត្តមសេនីយទោ Charoonkiat បាននិយាយនៅក្នុងបទសម្ភាសន៍ ក្រោយចូលរួមក្នុងកិច្ចប្រជុំមួយថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីតាមដានចំនួនពាក្យបណ្តឹងដែលទទួលបាន ការបែងចែកការងារទៅឲ្យភ្នាក់ងារណាទទួលខុសត្រូវ និងចំនួនករណីដែលការិយាល័យស៊ើបអង្កេតកណ្តាលបានដោះស្រាយ។ ផ្អែកលើរបាយការណ៍ដំបូង លោកជឿជាក់ថា មានបញ្ហាគួរឲ្យចាប់អារម្មណ៍ និងសំខាន់មួយចំនួនដែលត្រូវដោះស្រាយឲ្យបានឆាប់។ តែលោកមិនអាចបញ្ចេញព័ត៌មានលម្អិតបានទេ ព្រោះខ្លាចប៉ះពាល់សំណុំរឿងមួយនេះ។
ទាក់ទិននឹងទង្វើរបស់គ្រូទាយឆបោក លោកបានបញ្ជាឲ្យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ពន្លឿនការប្រមូលព័ត៌មានរបស់គ្រូទាយទូទាំងប្រទេសជាបន្ទាន់ ដើម្បីសម្រួលដល់ការស៊ើបអង្កេត និងត្រួតពិនិត្យ។ គាត់ជឿថា អាកប្បកិរិយារបស់គ្រូទាយជាច្រើនគឺជាការក្លែងបន្លំ ដែលមិនអាចមើលរំលងបានឡើយ។
ទោះយ៉ាងណា បញ្ហានៅត្រង់ថា មិនទាន់មានជនរងគ្រោះណាបានដាក់ពាក្យបណ្ដឹងធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែក្នុងនាមលោកជាមេប៉ូលិសផ្នែកស៊ើបអង្កេត សូមលើកទឹកចិត្តដល់អ្នកដែលជឿថាត្រូវបានគេឆបោក មិនថាដោយគ្រូទាយ ឬការបរិច្ចាគណាមួយទេ លោកសូមឲ្យជនរងគ្រោះទាំងអស់ ប្រញាប់រាយការណ៍រឿងមកនាយកដ្ឋានប្រឆាំងបទល្មើសភ្លាម។
ជាងនេះទៀត លោកក៏បានបញ្ចាក់ជាចុងក្រោយថា ជាឧទាហរណ៍ គ្រូទាយដែលចូលចិត្តទស្សន៍ទាយគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ដែលមានមនុស្សជឿងុបងល់ មិនបានពិចារណាឲ្យល្អិតល្អន់ ប៉ុន្តែការទស្សន៍ទាយរបស់ពួកគេគឺមិនត្រឹមត្រូវដូចការសន្យា។ ដូច្នេះសូមអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្ន និងកុំចាញ់បោក ប្រសិនបើមាននរណាម្នាក់សុំជំនួយ ឬរៃអង្គាសថវិកាសម្រាប់គម្រោងផ្សេងៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បក្សភឿថៃ ជឿថា លោក Anutin នឹងមិនរំលាយសភាដូចការសន្យាឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


