Connect with us

ព័ត៌មានអន្ដរជាតិ

ទំនប់ទឹកមួយទៀតរបស់ ថៃ កំពុងរងការគំរាមកំហែង

បានផុស

នៅ

ទោះព្យុះកាជិគីនិងណងហ្វា ចេញផុតទៅ ប៉ុន្តែប្រទេសថៃនៅតែបន្តរងទុក្ខផ្ទួនៗដោយសារគ្រោះធម្មជាតិជាពិសេសទឹកជំនន់ ដោយពេលនេះមានទំនប់មួយទៀតហើយ កំពុងរងការគំរាមហែង។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥ ទំនប់ទឹក Yasothon-Phanom Phrai នៅខេត្ត Yasothon កំពុងរងការគំរាមកំហែងខ្លាំងក្លាពីទឹកជំនន់ ដ្បិតបច្ចុប្បន្ន កម្ពស់ទឹកទន្លេ Chi មិនទាន់ឡើងដល់កម្រិតគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែល្បឿននៃការហក់ឡើងរបស់ទឹក បានចោទជាបញ្ហាប្រឈម។

ទឹកទន្លេ Chi កំពុងកើនឡើងក្នុងកម្រិតខុសពីរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំមុន ទម្រាំទឹកទន្លេឡើងដល់កម្រិតបច្ចុប្បន្ននេះ គឺមានរយៈពេល៣-៤សប្តាហ៍ឯណោះ ប្លែកអីតែឆ្នាំនេះ វាចាយពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។

(រូបថត៖ Khaosod)

ដោយសារតែភាពខុសប្រក្រតីនេះហើយ ទើបអាជ្ញាធរព្រមានឲ្យពលរដ្ឋរស់នៅតាមដងទន្លេ ត្រូវត្រៀមលក្ខណៈឲ្យហើយ ព្រោះបើទឹកទន្លេនៅតែបន្តឡើងទៀតនោះ វានឹងបង្កជាហានិភ័យដល់ទំនប់។

ក្នុងករណីចាំបាច់ ទំនប់នេះនឹងទម្លាយទឹកចេញដើម្បីបញ្ចៀសការបាក់ ហើយស្រុកដែលនឹងត្រូវរងប៉ះពាល់ខ្លាំងក្នុងខេត្ត Yasothon មានដូចជា Mueang Yasothon, Kham Khuen Kaeo, Patiu និង Thai Charoen ធ្វើឲ្យប្រជាជន ២ ៨០០នាក់នឹងរងគ្រោះ។

(រូបថត៖ Khaosod)

កាលពីសប្តាហ៍មុន ប្រទេសថៃព្រមានថា ទំនប់ដល់ទៅ៩ឯណោះ កំពុងត្រៀមបញ្ចេញទឹកឬអាចនឹងបាក់ ព្រោះតែស្តុកទឹកលើសពីសមត្ថភាព ជំរុញឲ្យអាជ្ញាធរព្រមានអំពីគ្រោះទឹកជំនន់រហ័សនិងត្រៀមប្រកាសអាសន្នទូទាំងប្រទេស។

ទំនប់ទាំង៩ ដូចជា៖ Mae Mok, Sirikit, Kwae Noi Bamrung Daen, Huai Luang, Nam Phung, Nam Oun, Chulabhorn, Ubol Ratana និង Bang Phra សុទ្ធតែកំពុងស្តុកទឹកលើកម្រិត ហើយមានតែការទម្លាយទឹកចេញប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនប់ធូរស្រាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះធំមួយទៀត កំពុងហោះសំដៅទៅថៃ ខណៈបាងកក នឹងរងឥទ្ធិពលខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម