Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរបរទេសម្នាក់ទៀត ស្លាប់នៅ ថៃ

បានផុស

នៅ

ទេសចរបរទេសម្នាក់ទៀតហើយ ត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសថៃ ដោយលើកនេះគឺជាស្រ្តីជនជាតិចិន ដែលធ្លាក់ពីម៉ូតូទឹក ខណៈជិះកម្សាន្តក្បែរកោះ Lan នៃខេត្ត ឈុនបុរី ទាំងដែលកំពុងមានខ្យល់ព្យុះ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥, ស្រ្តីជនជាតិចិនរូបនេះមានឈ្មោះ Yang Ojong អាយុ២៨ឆ្នាំ ជិះមូតូទឹកជាមួយស្វាមីជាជនជាតិចិនដូចគ្នាឈ្មោះ Ma Xiaoxiao​ អាយុ៣៣ឆ្នាំ។

សពរបស់នាងត្រូវគេរកឃើញនៅចម្ងាយជាង ៣គីឡូម៉ែត្រពីកោះ Nok ទាំងដែលមានពាក់អាវពោងសុវត្ថិភាពនៅជាប់នឹងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ប្តីរបស់នាង ត្រូវបានកងម៉ារីនថៃ ជួយសង្គ្រោះបាន។

ប៉ូលិសនៅតែមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់របស់ស្រ្តីរូបនេះ ប៉ុន្តែកំពុងធ្វើកោសល្យវិច្ច័យសាកសព និងបើកការស៊ើបអង្កេតជាបន្តទៀត។

ករណីគ្រោះថ្នាក់អ្នកទេសចរចុងក្រោយនេះ ឆ្លុះបញ្ចាំងពីឧបទ្ទវហេតុជាបន្តបន្ទាប់ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតនៅក្នុងប្រទេសថៃ។ ម្យ៉ាងវាធ្វើឲ្យគេនឹកឃើញដល់ហេតុការណ៍ដ៏រន្ធត់ដែលកើតលើជនជាតិម៉ាឡេស៊ី២នាក់ ដែលត្រូវជនជាតិថៃ ដុតទាំងរស់នៅកណ្តាលទីក្រុងបាងកក ទោះពួកគេមិនស្លាប់ក៏ដោយ។

(រូបថត៖ Khaosod)

កាលពីខែសីហា ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នាឈ្មោះ Gan Xiao Zhen និង Ong Yik Leong ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក ដែលហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ីុ។

ការវាយប្រហារនោះទៀតសោតគឺជាបញ្ហាប្រឈមដ៏ធំ ចំពោះវិស័យទេសចរណ៍របស់ថៃ ធ្វើឲ្យប្រទេសនេះស្អុយឈ្មោះកាន់តែខ្លាំង និងលាតត្រដាងយ៉ាងច្បាស់ថា ថៃជាប្រទេសគ្មានសន្តិសុខទេចំពោះទេសចរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុខមាត់ថៃកាន់តែអាប់ឱន ក្រោយឪពុកទេសចរម៉ាឡេស៊ី អះអាងថា ថ្លៃសំណង ព្យាបាលកូនរបស់ពួកគេ មិនគ្រាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម