ព័ត៌មានអន្ដរជាតិ
បុរសមីយ៉ាន់ម៉ាម្នាក់ត្រូវជាប់គុក៧ឆ្នាំពីបទរិះគន់ផែនការបោះឆ្នោតរបស់របបយោធា
យោងតាមការចេញផ្សាយរបស់ Jurist News នៅថ្ងៃទី១២ខែ កញ្ញា បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ឈ្មោះ Ko Nay Thway ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំពីបទធ្វើការរិះគន់ការបោះឆ្នោតដែលបានគ្រោងទុកនៅចុងឆ្នាំនេះរបស់របបយោធា។

លោក Nay Thway ដែលជាម្ខាស់គណនីអនឡាញ «Lashio Baegyi» បានចែករំលែកវីដេអូនៃការប្លន់រថយន្ត មួយនិងបានរិះគន់យោធាចំពោះការរៀបចំផែនការបោះឆ្នោតក្នុងខែធ្នូ និងប្រកាសលទ្ធផលក្នុងខែមករា ខណៈដែលមិនបានរក្សាសុវត្ថិភាពជូនប្រជាជន។ លោកក៏បាននិយាយប្រឆាំងនឹងច្បាប់បោះឆ្នោតថ្មីដែលដាក់ឱ្យប្រើកាលពីខែកក្កដាដោយមេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង ដែលដាក់ទណ្ឌកម្មអ្នករិះគន់យ៉ាងឃោរឃៅ ដោយមានទោសជាប់ពន្ធនាគារយូរ ជាប់គុកអស់មួយជីវិត ឬកាត់ទោសប្រហារជីវិតក្នុងករណីធ្ងន់ធ្ងរ។
ក្រុមសិទ្ធិមនុស្ស និងសកម្មជនបានបរិហារច្បាប់នេះថាជាឧបករណ៍ដើម្បីពង្រឹងអំណាចយោធាក្រោមរូបភាពប្រជាធិបតេយ្យ ខណៈការផ្តន្ទាទោសលោកNay Thwayគឺជាមនុស្សទីមួយជាប់ទោស ក្រោមច្បាប់ដ៏ចម្រូងចម្រាសនេះ។
គួរបញ្ជាក់ថាមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដោយរដ្ឋាភិបាលលោកខាងលិចបដិសេធមិនទទួលស្គាល់របបយោធា និងក្រុមសិទ្ធិមនុស្សព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


