Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះផ្គររន្ទះថ្មី ចាប់វាយប្រហារថៃ ពីថ្ងៃចន្ទទៅ ខណៈបាងកក ក៏រងគ្រោះខ្លាំង

បានផុស

នៅ

ប្រទេសថៃ នឹងត្រូវព្យុះផ្គររន្ទះថ្មីទៀតវាយប្រហារចាប់ពីថ្ងៃចន្ទទៅ ដោយឥទ្ធិពលរបស់វាបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់នៅតំបន់ភាគខាងជើងនិងខាងត្បូង ខណៈទីក្រុងបាងកក ក៏រងគ្រោះដែរ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃបានព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួនចំពោះព្យុះផ្គររន្ទះ ជំនន់រហ័ស និងបំណាក់ដី ជាពិសេសអ្នករស់នៅតាមតំបន់ភ្នំ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយម អះអាងថា ព្យុះនេះនឹងធូរស្រាលវិញ ក្នុងរយៈពេល៣-៤ថ្ងៃក្រោយ។

ត្រឹមរយៈពេលជាង២ខែប៉ុណ្ណោះ ប្រទេសថៃ បានជួបព្យុះនិងរងការវាយប្រហារដោយធម្មជាតិជាបន្តបន្ទាប់ ដែលបង្កទុក្ខវេទនាដល់ពលរដ្ឋនិងថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ទៀតផង។

(រូបថត៖ The Nation)

ព្យុះខ្លាំង២គឺ កាជិគីនិងណងហ្វា បានបង្កឲ្យមានជំនន់រហ័ស បំណាក់ដី និងរន្ទះបាញ់ ជាពិសេសរុញឲ្យទឹកទន្លេជាច្រើនរបស់ថៃ ឡើងផុតច្រាំង គំរាមកំហែងដល់ទំនប់ជាច្រើន។

ទន្លេដែលបង្កហានិភ័យខ្លាំងជាងគេគឺ ចៅប្រាយ៉ា ដោយទឹកហក់ឡើងខ្លាំង បង្កហានិភ័យដល់ទំនប់ ដោយកាលពីសប្តាហ៍មុនក៏មានការបញ្ចេញទឹក បណ្តាលឲ្យជន់លិចសហគមន៍ជាច្រើនផងដែរ។

យ៉ាងណាក្តី ទោះព្យុះកន្លងផុត ប៉ុន្តែថៃនៅតែប្រុងជើងការខ្ពស់ ព្រោះថា ព្យុះថ្មីៗនឹងចូលមកទៀត ហើយគ្រោះរញ្ជួយដី ក៏កំពុងគំរាមកំហែងផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​រញ្ជួយ​ដី៣.៦រ៉ិចទ័រ​វាយប្រហារ​កោះ​ស៊ូម៉ាត្រា​រង្គើដល់ខេត្ត Satun ប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម