Connect with us

ព័ត៌មានអន្ដរជាតិ

​រញ្ជួយ​ដី៣.៦រ៉ិចទ័រ​វាយប្រហារ​កោះ​ស៊ូម៉ាត្រា​រង្គើដល់ខេត្ត Satun ប្រទេសថៃ

បានផុស

នៅ

តាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី១២ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត ៣.៦រ៉ិចទ័រ បានវាយប្រហារភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ដូណេស៊ី និងរញ្ជួយដល់ខេត្ត Satun ភាគខាងត្បូងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋានឧតុនិយមថៃ ការរញ្ជួយដីនេះកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រហែល ៣៦៧ គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mueang ខេត្ត Satun ប្រទេសថៃ ខណៈការខូចខាតមិនទាន់ដឹងនៅឡើយ។

ក្រៅ​ពី​រញ្ជួយ​ដីនៅ​កោះ​ស៊ូម៉ាត្រា ប្រទេស​ថៃ​ក៏​រងគ្រោះរញ្ជួយ​ដីកម្រិតស្រាលចំនួនពីរ​ដងក្នុង​ថ្ងៃ​តែ​មួយ​ផងដែរ។ ទីមួយការរញ្ជួយដីកម្រិត ១.៥ រ៉ិចទ័រក្នុងជម្រៅរាក់ ៣ គីឡូម៉ែត្រត្រូវបានកត់ត្រានៅម៉ោង ១២ និង ១៩នាទីរំលងអាធ្រាត្រនៅស្រុក Pai ខេត្ត Mae Hong Son ។ ក្រោយមកនៅម៉ោង ៦ និង ១៤ នាទីព្រឹក ក៏ការរញ្ជួយដីកម្រិត ២,៤ រ៉ិចទ័រមួយទៀតបានវាយប្រហារព្រំដែនភាគខាងជើងប្រទេសថៃជិតព្រំដែនមីយ៉ាន់ម៉ា។

បើទោះបីមិន​ទាន់មាន​ការ​ខូច​ខាត​ឬ​របួសរាយការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​ ក៏អាជ្ញាធរថៃនៅតែបន្តតាមដានសកម្មភាពរញ្ជួយដី និង ណែនាំឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសនេះកាន់តែជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាពិសេសគ្រោះរញ្ជួយដីញឹកញាប់ជាងមុន៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម