ព័ត៌មានអន្ដរជាតិ
អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះរោងចក្រគីមី ដែលមិនអាចប្រើទឹកពន្លត់បាននៅបាងកក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹកថ្ងៃទី១៥ កញ្ញានេះ អគ្គីភ័យដ៏សន្ធោសន្ធៅបានឆាបឆេះរោងចក្រគ្រប់គ្រងកាកសំណល់គីមីក្នុងតំបន់ឧស្សាហកម្មមួយកន្លែងនៅ Soi Samae Dam 17 សង្កាត់ Samae Dam ខណ្ឌ Bang Khun Thian ទីក្រុងបាងកកប្រទេសថៃ ដោយបានបញ្ចេញផ្សែងខ្មៅក្រាស់ទៅលើអាកាស។

អគ្គិភ័យដ៏សាហាវនេះ ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង ៦ និង៣៥នាទីព្រឹក ចាប់ផ្តើមឆេះចេញពីក្នុងបន្ទប់មួយមានផ្ទុកសារធាតុម៉ាញេស្យូម និងអាស៊ីតស៊ុលហ្វួរីក ដែលជាសារធាតុដែលមិនអាចពន្លត់ជាមួយទឹកបានទេ។ អ្នកពន្លត់អគ្គិភ័យជំនួសវិញបានបាញ់ទឹកជុំវិញតំបន់នោះដើម្បីការពារកុំឲ្យភ្លើងឆេះរាលដាលកន្លែងផ្សេង ខណៈបុគ្គលិករោងចក្របានប្រើអេស្កាវ៉ាទ័រដើម្បីកាយខ្សាច់ និងស៊ីម៉ងត៍ពន្លត់ភ្លើងជំនួសទឹក។

ទោះយ៉ាងណាភ្លើងត្រូវបានគ្រប់គ្រងបានក្នុងរយៈពេល៣០នាទីក្រោយមក និងមិនទាន់មានអ្នករងរបួសត្រូវបានគេរាយការណ៍ភ្លាមៗនោះទេ។
ការិយាល័យបរិស្ថាន និងសង្កាត់នៃទីក្រុងបាងកក កំពុងចាប់ផ្តើមការត្រួតពិនិត្យ ដើម្បីកំណត់ពីមូលហេតុនៃការឆេះនិងវាយតម្លៃការខូចខាតសរុប៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


