Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន និង​តៃវ៉ាន់ ប្រកាសជម្លៀសប្រជាជន ខណៈព្យុះទីហ្វុង Ragasa ដ៏ខ្លាំងខិតជិតដល់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែកញ្ញា អាជ្ញាធរហ្វីលីពីន និងតៃវ៉ាន់ បានចាប់ផ្តើមជម្លៀសប្រជាជននៅថ្ងៃអាទិត្យ ថ្ងៃទី២១ខែកញ្ញានេះ ខណៈដែលព្យុះទីហ្វុង Ragasa ខិតជិតមកដល់ប្រែក្លាយជាខ្លាំង និងកំពុងធ្វើដំណើរទៅភាគខាងត្បូងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារអាកាសធាតុហ្វីលីពីនបានរាយការណ៍ថា ព្យុះ Ragasa កំពុងស្ថិតក្រោម «ការកើនឡើងយ៉ាងឆាប់រហ័ស» ដោយនាំមកនូវខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់អប្បបរមារហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់លើកោះ Batanes ឬ Babuyan នៅរសៀលថ្ងៃអង្គារ ដោយបង្កើនការភ័យខ្លាចនៃទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់នៅភាគខាងជើងកោះ Luzon ។

ចំពោះនៅតៃវ៉ាន់ ប្រជាពលរដ្ឋជិត ៣០០ នាក់នៅក្នុងទីក្រុង Hualien ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ដោយក្រុមមន្ត្រីបានព្រមានថា ការព្រមានអំពីព្យុះទីហ្វុងដែលទំនងជាបោកបក់នៅយប់ថ្ងៃអាទិត្យនេះ។ រដ្ឋបាលអាកាសធាតុកណ្តាលបាននិយាយថា ព្យុះនេះនឹងខិតជិតតំបន់ឈូងសមុទ្ររបស់តៃវ៉ាន់នៅព្រឹកថ្ងៃចន្ទ។

អ្នកឯកទេសអាកាសធាតុហ្វីលីពីន លោក John Grender Almario បានព្រមានថា ផលប៉ះពាល់ខ្លាំងបំផុតរបស់ Ragasa នឹងចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ដោយឈានដល់កម្រិតកំពូលនៅព្រឹកថ្ងៃចន្ទ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកពាសពេញភាគខាងជើងកោះ Luzon ។

គួរបញ្ជាក់ថាហ្វីលីពីន ដែលស្ថិតនៅលើខ្សែក្រវាត់ព្យុះស៊ីក្លូនប៉ាស៊ីហ្វិក និងប្រឈមនឹងព្យុះប្រហែល ២០ ក្នុងមួយឆ្នាំ នៅតែងាយរងគ្រោះ ជាពិសេសជាមួយនឹងហានិភ័យដល់ប្រជាជនរាប់លាននាក់។ អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះទីហ្វុងបែបនេះកាន់តែច្រើន និងបំផ្លិចបំផ្លាញកាន់តែខ្លាំង៕

ព្យុះនៅហ្វីលីពីនកាលពីឆ្នាំ២០២៤ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម