ព័ត៌មានអន្ដរជាតិ
លោក Sharaa នឹងក្លាយជាប្រធានាធិបតីស៊ីរីដំបូងគេ ដែលចូលរួមកិច្ចប្រជុំ UN ចាប់តាំងពីឆ្នាំ១៩៦៧
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានទៅដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាការចូលរួមលើកដំបូងរបស់ប្រធានាធិបតីស៊ីរីចាប់តាំងពីឆ្នាំ១៩៦៧។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥។

លោក Sharaa ដែលជាអតីតមេដឹកនាំអាល់កៃដាហើយធ្លាប់ត្រូវអាមេរិកប្រកាសផ្ដល់រង្វាន់១០លានដុល្លារដល់ជនណាដែលកាត់ក្បាលរបស់គាត់បាន ទទួលបានជោគជ័យផ្នែកការទូតដ៏ធំធេងកាលពីខែឧសភាកន្លងទៅ នៅពេលដែលលោកត្រូវបានទទួលស្គាល់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានដកទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសស៊ីរី ហើយរដ្ឋបាលលោក ត្រាំ បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Sharaa ក្នុងការបង្រួបបង្រួម និងស្ថិរភាពប្រទេស។
លោក Sharaa ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាដំបូងរបស់ខ្លួននៅឯមហាសន្និបាតដែលបើកសម័យប្រជុំលើកទី៨០ នៅថ្ងៃអង្គារសប្ដាហ៍នេះ។
លោក Sharaa បានឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសស៊ីរី នៅក្នុងខែមករាឆ្នាំ២០២៥ បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad។ លោក al-Sharaa បានបង្កើតរដ្ឋាភិបាលអន្តរកាល និងបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការកសាងប្រទេសឡើងវិញ។ លោកបានប្រកាសថា ប្រទេសស៊ីរីនឹងរៀបចំការបោះឆ្នោតលើកដំបូងក្នុងខែតុលាឆ្នាំ២០២៥៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


