ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ថា លោកនឹងពង្រឹងទំនាក់ទំនងជាមួយចិនឱ្យកាន់តែរឹងមាំ
ភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងពីការពង្រឹងទំនាក់ទំនងជាមួយចិនឱ្យកាន់តែរឹងមាំ ចំពេលដែលភាពតានតឹងជាមួយលោកខាងលិចនៅតែបន្ត ជុំវិញបញ្ហាភូមិសាស្រ្តនយោបាយ និងអាវុធនុយក្លេអ៊ែរ។

លោក គីម បានលើកឡើងបែបនេះ ក្នុងការឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើខួបនៃការបង្កើតរដ្ឋកូរ៉េខាងជើង។
លោក គីម បាននិយាយផងដែរថា លោកមានអារម្មណ៍កក់ក្ដៅគ្រប់គ្រាន់អំពីការគាំទ្ររបស់ចិន អំឡុងទស្សនកិច្ចទៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ ដែលលោកបានឈរមើលការដង្ហែរក្បួនយោធាជាមួយលោក ស៊ី។ នេះបើតាម KCNA។
គួរគូសបញ្ជាក់ថា ចិនគឺជាអ្នកគាំទ្រដ៏សំខាន់ និងជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់កូរ៉េខាងជើង ដែលរងនូវទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
យ៉ាងណាមិញ លោក គីម បានថា កូរ៉េខាងជើងគ្មានហេតុផលត្រូវចៀសវាងការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើអាមេរិកទម្លាក់ចោលការទទូចឱ្យខ្លួនបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែកូរ៉េខាងជើងក៏មិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្មនោះដែរ៕
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


