ព័ត៌មានអន្ដរជាតិ
មហាព្យុះទីហ្វុង Ragasa ទៅដល់ចិន បន្ទាប់ពីបំផ្លិចបំផ្លាញកោះតៃវ៉ាន់
មហាព្យុះទីហ្វុង Ragasa បានទៅដល់ប្រទេសចិនហើយ បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនិងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៧នាក់ របួស៩០នាក់នៅកោះតៃវ៉ាន់។

តាមការផ្សាយរបស់ BBC, ព្យុះសាហាវបំផុតលើលោកប្រចាំឆ្នាំ២០២៥មួយនេះ បានហោះសំដៅទៅប្រទេសចិន ដោយល្បឿនកំពូល ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានកត់ត្រានៅតំបន់ Taishan នៃខេត្ត ក្វាងទុង បង្ខំឲ្យមានការជម្លៀសមនុស្សជិត២លាននាក់ នៅភាគខាងត្បូង។
យ៉ាងណា ក្រោយមកវាធ្លាក់កម្លាំងខ្យល់មកនៅត្រឹម១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ពេលវាយប្រហារទីក្រុង Yanjiang នៅរាត្រីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥។

ដោយសារតែឥទ្ធិពលរបស់វា ខេត្តក្វាងទុង បានចេញការព្រមានពណ៌ក្រហម ឲ្យមានពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នករស់នៅតាមតំបន់ភ្នំ។
មុនទៅដល់ដីគោកចិន ព្យុះ Ragasa បានបំផ្លិចបំផ្លាញកោះតៃវ៉ាន់ ដោយវាយប្រហារទីក្រុង Guangfu ក្នុងតំបន់ Hualien នៅពេលបឹងមួយកន្លែងបានហូរហៀធ្វើឲ្យទឹកចាល់ និងហូរកាត់ទីប្រជុំជន នាំមកនូវភក់ ថ្ម បណ្ដាលឲ្យអគារនានាបាក់រលំ។

ព្រោះឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះ តៃវ៉ាន់ក៏សម្រេចប្រកាសអាសន្នតែម្តង ខណៈប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។
សូមជម្រាបថា ព្យុះទីហ្វុង Ragasa បានបោកបក់លើកោះតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទមក ជាមួយកម្លាំងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ជញ្ជ្រំ ដោយមានបរិមាណទឹកភ្លៀងប្រហែល ៧០សង់ទីម៉ែត្រ នៅភាគខាងកើត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់ ១៤នាក់ និង ១២៤នាក់បាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងនៅតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


