Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​ស្លាប់​ដោយ​កូវីដ​នៅ​អាមេរិក​ធ្លាក់​ចុះ ៥០ ភាគរយ ក្រោយ​រក​ឃើញ​វិធីសាស្ត្រ​គ្រប់គ្រង​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ JAMA Network Open បាន​រក​ឃើញ​ថា ចំនួន​អ្នក​ជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ បាន​ធ្លាក់​ចុះ​ជិត ៥០ ភាគរយ ហើយ​នេះ​ទំនង​ជា​ដោយសារ​តែ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​ព្យាបាល និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់គ្រង​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​នៅ​ពេល​ចាប់ផ្ដើម​នៃ​ជំងឺ​រាតត្បាត​នេះ​នៅ​ខែ ​មីនា​ ឆ្នាំ ២០២០ ប្រហែលជា ១១ ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ការ​ឆ្លង​បាន​ស្លាប់។ តួលេខ​នេះ​បាន​កើន​ឡើង​ជិត ២០% នៅ​ក្នុង​ខែ​ មេសា​ មុន​ពេល​ធ្លាក់​ចុះ​ដល់​ជាង ៩% ក្នុង​ខែ​វិច្ឆិកា។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ក្រុមហ៊ុន​ឱសថ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kenilworth និយាយ​ថា​ ​ទោះបី​ជា​ភាគរយ​នៃ​មនុស្ស​វ័យ​ជំទង់​ដែល​មាន​អាយុ​ពី ១៨ ទៅ ៤៩ ឆ្នាំ​ចូល​មន្ទីរពេទ្យ​ដោយ​វីរុស​បាន​កើន​ឡើង​ដល់​ក្រោម ៣០% ពី ២០% ក្នុង​រយៈពេល​ដូចគ្នា​ក៏​ដោយ ​ក៏​ការ​ហូរ​ចូល​នៃ​អ្នក​ជំងឺ​វ័យក្មេង​និង​អ្នក​ដែល​មាន​សុខភាព​ល្អ​ មិន​មែន​ជា​កត្តា​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នៃ​មរណភាព​ឡើយ។

ក្រុម​អ្នក​ស្រាវជ្រាវ​បន្ថែម​ថា​ “ការ​ផ្លាស់ប្ដូរ​ទំនង​​​ដោយសារ​តែ​ការ​ព្យាបាល​ថ្មី​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់គ្រង​អ្នក​ជំងឺ​កូវីដ​តែ​ប៉ុណ្ណោះ” ។ ចំពោះការព្យាបាលថ្មីនេះ គឺក្រុមអ្នកស្រាវជ្រាវ​​កំពុង​តែ​អនុវត្តលើអាយុនៃក្រុមមនុស្សទាំងអស់។

សម្រាប់​ការ​ស្រាវជ្រាវ​នេះ​អ្នក​ស្រាវជ្រាវ Merck បាន​វិភាគ​ទិន្នន័យ​លើ​មនុស្ស​ជាង ៥០០,០០០ នាក់​ដែល​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២០៩ នៅ​ទូទាំង​ប្រទេស​ ចន្លោះ​ខែ​ មីនា ​និង ​វិច្ឆិកា​នៃ​ឆ្នាំ​មុន។ តិច​ជាង ១០% នៃ​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន ។ ក្នុង​ចំណោម​អ្នក​ដែល​មាន​តេស្ត​វិជ្ជមាន​ប្រហែល​ពាក់​កណ្ដាល​ជា​បុរស​និង​អាយុ​លើស​ពី ៦៥ ឆ្នាំ​ ចំណែក ២៧% មាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ​ និង ២៥% មាន​អាយុ​ពី ១៨ ទៅ ៤៩ ឆ្នាំ។ ជិត ១២% នៃ​អ្នក​ជំងឺ​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដែល ១% នៃ​ពួកគេ​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​និង ២១% មាន​អាយុ​លើស​ពី ៧៥ ឆ្នាំ។

ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​នៃ​អត្រា​មរណភាព​ដែល​ទាក់ទង​នឹង​ជំងឺ​កូវីដ​ក្នុងរយៈពេល៩ខែ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​លើស​ពី ៧៥ ឆ្នាំ​​ពី ១៧% ដល់ ៣៦% ហើយ​ក្នុង​វ័យ ៦៥ ទៅ ៧៥ ឆ្នាំទៅ ១០% ដល់ ២៣% ។ ទោះយ៉ាងណា នេះគ្រាន់តែ​ជា​ទិន្នន័យ​នៃ​ការ​ប្រៀបធៀប​គ្នា​រវាង​អាយុ​មនុស្ស​នៅសហរដ្ឋ​អាមេរិក ក្នុងការគ្រប់គ្រង​អ្នក​ជំងឺដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរតែ​ប៉ុណ្តោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សវ័យចំណាស់ជាង ១០ម៉ឺននាក់ពីជំងឺកូវីដ-១៩នៅ អង់គ្លេស

ចុចអាន៖Breaking News! ស្តេច Philip របស់អង់គ្លេស សោយទិវង្គត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម