ព័ត៌មានអន្ដរជាតិ
វេណេស៊ុយអេឡា៖ អាមេរិកបង្កហេតុ ដោយដាក់ពង្រាយយន្តហោះចម្បាំងជិតឆ្នេរសមុទ្រការ៉ាប៊ីន
ប្រទេសវេណេស៊ុយអេឡា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥ថា ខ្លួនបានរកឃើញយន្តហោះចម្បាំង F-35 របស់អាមេរិកចំនួន៥គ្រឿង ដែលកំពុងហោះហើរនៅជិតឆ្នេរសមុទ្រការ៉ាប៊ីនរបស់ខ្លួន ដោយហៅឧបទ្ទវហេតុនេះថាជា«ការបង្កហេតុ» និងការគំរាមកំហែងដល់សន្តិសុខជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino បានប្រាប់ទូរទស្សន៍រដ្ឋថា យន្តហោះដែលហោះហើរក្នុងកម្ពស់ប្រហែល ១០គីឡូម៉ែត្រ និងក្នុងល្បឿនប្រមាណ ៧៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានតាមដានឃើញដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ Maiquetía ដែលគ្របដណ្តប់លើដែនអាកាសវេណេស៊ុយអេឡា និងលាតសន្ធឹងលើផ្ទៃមេឃអន្តរជាតិ។
លោក Padrino បាននិយាយថា «ពួកគេគឺជាយន្តហោះប្រយុទ្ធ។ យន្តហោះប្រយុទ្ធដែលចក្រពត្តិនិយមអាមេរិកបានហ៊ានចូលទៅជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ លោកបានបន្ថែមថា នាវិកក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មក្នុងតំបន់ក៏រាយការណ៍ថាបានឃើញយន្តហោះទាំងនោះដែរ។
យោងតាមរដ្ឋាភិបាល យន្តហោះទាំងនោះត្រូវបានគេរកឃើញចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ប្រទេសវេណេស៊ុយអេឡា។
ក្រសួងការពារជាតិវេណេស៊ុយអេឡា បានប្រាប់ថា យន្តហោះចម្បាំង F-35 ទំនងជាមានមូលដ្ឋាននៅព័រតូរីកូ ជាកន្លែងដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមយន្តហោះនាពេលថ្មីៗនេះ។ យ៉ាងហោចណាស់ យន្តហោះចម្បាំងអាមេរិក ៥គ្រឿងបានទៅដល់ទីនោះនៅពាក់កណ្តាលខែកញ្ញា ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីផែនការដាក់ពង្រាយឲ្យដល់ ១០គ្រឿងសម្រាប់ការបណ្តុះបណ្តាល និងប្រតិបត្តិការក្នុងតំបន់។
ការប្រទះឃើញនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការដាក់ពង្រាយនាវាចម្បាំងអាមេរិកជាច្រើនគ្រឿងនៅតំបន់ការ៉ាប៊ីន។ សហរដ្ឋអាមេរិកនិយាយថា បេសកកម្មនេះមានគោលដៅលើការជួញដូរគ្រឿងញៀន ប៉ុន្តែមន្ត្រីវេណេស៊ុយអេឡាអះអាងថា អាមេរិកមានគោលបំណងផ្លាស់ប្តូររបប។
កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងទូកចំនួន៤គ្រឿងនៅក្នុងតំបន់ ដោយបានសម្លាប់ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនជាង១០នាក់។ យ៉ាងណាមិញ វេណេស៊ុយអេឡា បានច្រានចោលយុត្តិកម្មរបស់អាមេរិក ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ព័ស្តុតាងដែលថា គោលដៅគឺពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនទេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


