ព័ត៌មានអន្ដរជាតិ
អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះឃ្លាំងមួយក្នុងខេត្ត Rayong ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី០៣ខែ តុលា អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះឃ្លាំងមួយនៅកណ្តាលទីក្រុង Rayong ប្រទេសថៃ បញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ពាសពេញទីក្រុង និងបង្កឱ្យមានភាពចលាចលក្នុងចំណោមអ្នកស្រុក និងអ្នកដំណើរ។

អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក នៅជិតផ្លូវបំបែកសណ្ឋាគារ Kameo ក្នុងឃុំ Noen Phra ស្រុកMueang ខេត្ត Rayong។ សាក្សីបានរាយការណ៍ថា ផ្សែងហុយយ៉ាងខ្លាំងចេញពីឃ្លាំង ខណៈក្រុមពន្លត់អគ្គិភ័យមកពីភ្នាក់ងារជាច្រើនបានប្រញាប់ទៅកន្លែងកើតហេតុ។ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងត្រូវបានដាក់ពង្រាយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអណ្តាតភ្លើង។

ប៉ូលិសបានបិទផ្លូវជុំវិញដើម្បីការពារសាធារណជន និងអនុញ្ញាតឱ្យក្រុមជួយសង្គ្រោះធ្វើការដោយគ្មានការរារាំង។ មកដល់ពេលនេះមិនទាន់ដឹងពីមូលហេតុនៃការឆេះ និងក៏មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់នៅឡើយ។
គួរបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះផ្ទះកម្ពស់២ជាន់ នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ក្នុងឃុំ Tha Pradu, ស្រុក Mueang ខេត្ត Rayong សម្លាប់មនុស្ស៧នាក់ឯណោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


