Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ចាប់ផ្តើម​សាងសង់​របង​ព្រំដែន​ដំបូង​ជាមួយ​កម្ពុជា​នៅខេត្ត​​ស្រះកែវ

បានផុស

នៅ

យោង​ការ​ចុះផ្សាយ​របស់ Khaosod មន្ត្រីយោធាថៃ បាន​ឲ្យ​ដឹង​​នៅថ្ងៃសុក្រ​ទី០៣​ខែតុលានេះថា ប្រទេសរបស់​ខ្លួន​បានចាប់ផ្តើមសាងសង់របងព្រំដែនដំបូង​ជាមួយ​កម្ពុជា ដែលមានប្រវែង ៥,១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញប្រាថេត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្ម។

រូបតំណាង (រូ​បថត៖ ASEANurbanist)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Withai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ (RTAFH) បាននិយាយថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីថ្ងៃព្រហស្បតិ៍។ របង​ដែល​ចំណាយ​ថវិកា​អស់​៦,៥​លាន​បាត​នឹង​ត្រូវ​សាងសង់​ដោយ​អង្គភាព​អភិវឌ្ឍន៍​ចល័ត​លេខ​១២ របស់​បញ្ជាការដ្ឋាន​ជាតិ​អភិវឌ្ឍន៍​ដោយ​មានការ​សម្របសម្រួល​ជាមួយ​កងវរសេនាធំ​ ​Thap Phran ទី​១២​។

ការ​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ៥០ និង​លេខ៥១ ក្នុង​ភូមិ​ Ban Khok Sabaeng ស្រុក​ Tha Kham ក្នុង​តំបន់​ដែល​គ្មាន​ជម្លោះ​សកម្ម។ របង​នេះ​នឹង​មាន​បង្គោល​បេតុង និង​លួស​បន្លា​កម្ពស់​ជាង​២​ម៉ែត្រ​ដែល​រុំ​ជា​៩ខ្សែ​​២​ស្រទាប់​ ហើយ​នឹង​មាន​បំពាក់​កាមេរ៉ា CCTV។ ការដំឡើងរបង​ព្រំដែន​នេះ រំពឹង​នឹង​បញ្ចប់​​ក្នុងរយៈពេលពី១ទៅ​២​ខែខាង​មុខ។

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏​បាន​អនុម័ត​ថវិកា​បន្ថែម​ដើម្បី​ពង្រីក​ការ​សាង​សង់​ក្នុង​ដំណាក់​កាល​អនាគត​ផង​ដែរ ទោះ​បី​ជា​សេចក្តី​លម្អិត​នៃ​ដំណាក់​កាល​បន្ទាប់​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម