ព័ត៌មានអន្ដរជាតិ
ផ្ទុះការចាប់អារម្មណ៍លើស្ត្រី«ចិត្តដែក» ដែលស្ថិតលើផ្លូវក្លាយជានាយករដ្ឋមន្ត្រីជប៉ុន
ប្រហែល១សប្តាហ៍ទៀតប៉ុណ្ណោះ ប្រទេសជប៉ុនអាចមាននាយករដ្ឋមន្ត្រីថ្មីជំនួសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Shigeru Ishiba ដែលបានកាន់អំណាចរយៈពេល១ឆ្នាំ និងបានប្រកាសលាលែងពីប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) បន្ទាប់ពីការចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុនជាស្ត្រីដែលមានប្រវត្តិតស៊ូដ៏ស្វិតស្វាញក្នុងវិស័យនយោបាយ ដើម្បីឈរនៅលំដាប់កំពូលនៃប្រទេស ដែលមានសេដ្ឋកិច្ចរីកធំលំបាប់លេខរៀងទីបី បន្ទាប់ពីចិន និង ឥណ្ឌា។
បន្ទាប់ពីការចាញ់ឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភាពាក់កណ្តាលចំនួន១២៤អាសនៈនៃ២៤៨ កាលពីខែកក្កដា ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យសេរីធ្លាក់ប្រជាប្រិយភាព នាយរដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាងលែងពីប្រមុខបក្សនេះ ដោយបើកផ្លូវឲ្យមានការប្រកួតប្រជែងសម្រាប់បេក្ខភាពថ្មីសម្រាប់តំណែងប្រធានគណបក្សផង និង សម្រាប់តំណែងនាយករដ្ឋមន្ត្រីផង។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សមាជិកគណបក្សប្រជាធិបតេយ្យសេរី (LDP) បានបោះឆ្នោតជ្រើសរើស លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) ឲ្យឡើងធ្វើជាប្រធានគណបក្សដែលកំពុងកាន់ដំណាចនេះ ហើយបើគ្មានអ្វីប្រែប្រួល លោកស្រីក៏នឹងត្រូវបោះឆ្នោតឲ្យក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅក្នុងការបោះឆ្នោតរួមគ្នារវាងតំណាងសភា និងព្រឹទ្ធសភាដែលត្រូវអង្គុយប្រជុំរួមគ្នានៅថ្ងៃទី១៥ខែតុលាខាងមុខនេះ។
អ្វីដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានាចាប់អារម្មណ៍ចំពោះ លោកស្រី សាណាអេ តាកៃឈី ក្នុងនយោបាយជប៉ុនចុងក្រោយនេះ ដោយសារតែលោកស្រី ទំនងជាស្រ្តីដំបូងគេ ដែលនឹងកាន់តួនាទីនាយករដ្ឋមន្ត្រីជប៉ុនចាប់តាំងពីឆ្នាំ១៨៨៥ ដោយឆ្លងកាត់អាណត្តិនាយករដ្ឋមន្ត្រី ១០៣ដងរួចមកហើយ។
តើលោកស្រី សាណាអេ តាកៃឈី មានប្រវត្តិគួរចាប់អារម្មណ៍អ្វីខ្លះ?
ដោយមានកំណើតកើតជានៅខេត្ត ណារ៉ា (Nara) ភាគខាងត្បូងប្រទេសជប៉ុន លោកស្រី សាណាអេ តាកៃឈី កើតនៅឆ្នាំ១៩៦១ ដែលមានឪពុកជាមន្ត្រីស៊ីវិល និងមានម្តាយជាមន្ត្រីប៉ូលិស។
យោងតាមការចេញផ្សាយរបស់ BBC លោកស្រី សាណាអេ បានជក់ចិត្តក្នុងកិច្ចការនយោបាយបានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ កំឡុងពេលមានការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងជប៉ុន។ ដោយបានកំណត់ដើម្បីយល់ពីការយល់ឃើញរបស់ជនជាតិអាមេរិកចំពោះប្រទេសជប៉ុន លោកស្រី បានធ្វើការនៅក្នុងការិយាល័យរបស់គណបក្សប្រជាធិបតេយ្យ Patricia Schroeder ដែលជាសមាជិកសភាដែលត្រូវបានគេស្គាល់ចំពោះការរិះគន់របស់នាងចំពោះប្រទេសជប៉ុន។ នៅក្នុងឆ្នាំ១៩៩២ នាងបានឈរឈ្មោះឲ្យគេបោះឆ្នោតដំបូងក្នុងរដ្ឋសភា ជាតំណាងរាស្រ្តឯករាជ្យ ប៉ុន្តែមិនបានជាប់ឆ្នោតនោះទេ។
រហូតដល់ឆ្នាំ ១៩៩៦ លោកស្រី បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យសេរី LDP ហើយចាប់តាំងពីពេលនោះមក លោកស្រីបានជាប់ឆ្នោតជាតំណាងរាស្រ្តរហូតដល់១០ដង ដោយមានតែម្តងទេដែលមិនជាប់ ហើយ លោកស្រី ក៏កសាងបាននូវកេរ្តិ៍ឈ្មោះជាតំណាងរាស្រ្តនិយាយមិនសំចៃមាត់ពីខាងគណបក្សអភិរក្សនិយមមួយនេះ។
ក្នុងការងារក្នុងជួររដ្ឋាភិបាលវិញ លោកស្រីធ្លាប់បានកាន់តួនាទីជាន់ខ្ពស់ជាច្រើន រួមទាំង តំណែងរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម និងជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ផងដែរ។
លោកស្រី បានហក់ចូលប្រកួតប្រជែងតំណែងកំពូលសម្រាប់ការដឹកនាំគណបក្ស LDP បានក៏បានចាញ់បេក្ខភាពបុរស ដូចជានៅឆ្នាំ ២០២១ លោកស្រី បានចាញ់ការបោះឆ្នោតក្នុងបក្ស ទៅលោក Fumio Kishida ហើយ នៅក្នុងឆ្នាំ ២០២៤ លោកស្រី បានចាញ់ម្តងទៀតទៅលោក Shigeru Ishiba ដែលបានប្រកាសចុះចេញពីអំណាចក្រោយធ្លាក់ចុះការគាំទ្រក្នុងការបោះឆ្នោតកាលខែកក្កដានោះ។
ការប៉ុនប៉ងរបស់លោកស្រីបានសម្រេចនៅក្នុងការប្រជែងជាលើកទី៣ សម្រាប់តំណែងប្រធានបក្សនេះ ហើយក៏ជាផ្លូវសម្រាប់ទៅកាន់តំណែងនាយករដ្ឋមន្ត្រី ជប៉ុនផងដែរ។
យោងតាមការស្រង់សម្តីផ្ទាល់របស់ BBC លោកស្រី និយាយថា៖«គោលបំណងរបស់ខ្ញុំគឺចង់ក្លាយជាស្ត្រីចិត្តដែក (Iron Lady) ដោយស្រង់ពីការថ្លែងរបស់លោកស្រី ប្រាប់ក្រុមក្មេងៗក្នុងសាលាក្នុងអំឡុងពេលយុទ្ធនាការថ្មីៗបោះឆ្នោត។
បើគ្មានអ្វីប្រែប្រួល កិច្ចប្រជុំរួមគ្នា«Diet» ដែលមាន តំណាងសមាជិកសភាជាន់ទាប និង ព្រឹទ្ធសភា ដែលគ្រោងកោះប្រជុំវិសាមញ្ញ ដែលរំពឹងទុកនៅថ្ងៃទី១៥ខែតុលាខាងមុខនេះ នឹងបោះឆ្នោតសម្រាប់ បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដោយសារតែការលាលែងរបស់លោក Shigeru Ishiba ហើយ ច្បាស់ណាស់គឺលោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) ជាបេក្ខភាពលេចធ្លោបំផុតពេលនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


