ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ! កូរ៉េខាងត្បូង បង្ហាញគំរូយន្តហោះចម្បាំងថ្មី ហើយគ្រោងបញ្ចប់ការអភិវឌ្ឍនៅឆ្នាំ ២០២៦
ប្រទេសកូរ៉េខាងត្បូងបានបង្ហាញគំរូយន្តហោះចម្បាំងដ៏អស្ចារ្យមួយ ហើយមានគោលបំណងបញ្ចប់ការអភិវឌ្ឍន៍នៅឆ្នាំ ២០២៦ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ។
យន្តហោះ KF-21 ត្រូវបានបង្ហាញនៅក្នុងពិធីមួយនៅភាគខាងត្បូងទីក្រុង Sacheon កាលពីថ្ងៃសុក្រ ដោយមានការចូលរួមពីលោកប្រធានាធិបតី Moon Jae-in ។

យន្តហោះនេះត្រូវបានគេនិយាយថាធ្វើដំណើរលឿនជាងល្បឿនសម្លេងដល់ទៅ ១.៨ ដង និងបំពាក់ប្រព័ន្ធរ៉ាដាទំនើបៗ ។
យន្តហោះនេះកំពុងត្រូវបានអភិវឌ្ឍជាមួយប្រទេសឥណ្ឌូនេស៊ី ដោយចំណាយថវិកាប្រមាណ ៨.៨ ពាន់ពាន់លានវ៉ុន ឬ ៧.៩ ពាន់លានដុល្លារ ហើយយន្តហោះនេះប្រើប្រាស់បច្ចេកវិទ្យាកូរ៉េខាងត្បូងជាចម្បង ។

ទន្ទឹមនោះលោក Moon បានពិពណ៌នាថា វាជាយន្តហោះចម្បាំងល្បឿនលឿនជាងសម្លេងដែលបង្ហាញពីយុគសម័យថ្មីសម្រាប់ប្រទេសកូរ៉េខាងត្បូង ។ លោកបាននិយាយថា វានឹងមិនត្រឹមតែជួយបង្កើនសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ថែមទាំងឧស្សាហកម្មដែលពាក់ព័ន្ធផ្សេងទៀតផងដែរ ។

បន្ថែមពីនេះកូរ៉េខាងត្បូងគ្រោងពង្រាយយន្តហោះចម្បាំង ៤០ គ្រឿងនៅឆ្នាំ ២០២៨ និង ១២០ គ្រឿងនៅឆ្នាំ ២០៣២ ។ ប៉ុន្តែមានការព្រួយបារម្ភខ្លះអំពីគម្រោងនេះ ខណៈប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរាយការណ៍ថាមិនទាន់បានបង់ភាគហ៊ុនទាំងស្រុងនៃការចំណាយលើការអភិវឌ្ឍនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


