Connect with us

សុខភាព

តើ​អ្វី​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ តើ​គួរ​បារម្ភ​ឫ​ទេ​? និង​គួរ​បង្ការ​គ្រោះថ្នាក់​យ៉ាងដូចម្តេច​?

បានផុស

នៅ

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ កើតមាន​នៅពេលដែល រាងកាយ​មនុស្ស​យើង​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​បានល្អ​តាម​តម្រូវការ​។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​ដែល​ដឹកនាំ​ជាតិ​ស្ករ​ក្នុង​ឈាម​យកទៅ​បម្លែង​ទៅជា​ថាមពល​ប្រើប្រាស់​នៅ​គ្រប់​កោសិកា​យើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​មិនបាន​ព្យាបាល ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

-​ខ្សោយតម្រងនោម​

– ស្លាប់​សាច់ដុំ​បេះដូង ដោយ​ស្ទះ​សរសៃឈាម​

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​

– ជំងឺ​ភ្នែក (​ពិការភ្នែក​)

– កាត់​ជើង ដោយសារ​ក្លាយ​រោគ​ធ្ងន់ធ្ងរ​

​ដំបូន្មាន​ទូទៅ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៖

-​ហាត់ប្រាណ​យ៉ាងតិច ៣០​នាទី​ក្នុង​មួយថ្ងៃ ៥​ថ្ងៃ​ក្នុង​១​សប្តាហ៍​

– បរិភោគ​អាហារ​មួយថ្ងៃ​យ៉ាងតិច ៣​ដង និង​ទៀងពេល ដោយមាន​បន្លែ​គ្រប់មុខ និង​បរិបូរ​

-​ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​តាម​ពេលដែល​បាន​កំណត់​ដោយ​គ្រូពេទ្យ​

– កុំ​ពិសា​ស្រា ឫ​គ្រឿង​ស្រវឹង​ហួសប្រមាណ​

– ជៀសវាង​ពិសា​បារី​

– ជៀសវាង​ពិសា​ប្រៃ​ញឹកញាប់ និង​ហួសប្រមាណ​

– កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់ថ្ងៃ​

– ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ និង​តាមដាន​ជាតិ​ស្ករ​ចុងដៃ ជាប្រចាំ និង​ដោយ​ទៀងទាត់ តាម​យោបល់​វេជ្ជសាស្ត្រ​។​

«​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ស្វាគមន៍​រាល់​ការ​មក​ពិគ្រោះ​យោបល់ អំពី​រាល់​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​ប្រកបដោយ​បទពិសោធន៍ និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការវះកាត់​ដុំ​សរសៃឈាម ក្នុង​ខួរក្បាល ទំហំ​ធំ “​ខ្នាត​យក្ស​!”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម