ធ្លាប់​តែ​ហូប! ​តិច​អត់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​មហាសាល​ពី​​​អម្ពិលទឹក ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ណាស់
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ធ្លាប់​តែ​ហូប! ​តិច​អត់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​មហាសាល​ពី​​​អម្ពិលទឹក ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ណាស់

បានផុស

នៅ

​អម្ពិលទឹក​ត្រូវ​បាន​គេ​ស្គាល់ហើយទទួលទាន​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ និងដឹង​ថា​ជា​ផ្លែឈើ​ជួយ​ដល់​សុខភាព​បានច្រើនមុខថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាក៏បានត្រូវគេយកទៅប្រើប្រាស់ដើម្បីព្យាបាលជំងឺដំកាត់ផ្សេងៗ ជាពិសេសគឺមានអត្ថប្រយោជន៏ដ៏​មហាសាល​ដែលយើងមិនធ្លាប់ដឹងសោះ!

១ ប្រឆាំង​នឹង​ការ​រលាក

ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ចាប់ផ្ដើម​ដោយ​ការ​រលាក។ ​អម្ពិលទឹក​អាច​ប្រឆាំង​នឹង​ការ​រលាក​បែប​នេះ។ វា​ជួយ​កាត់បន្ថយ​ការ​ហើម​ ដែល​អាច​កើត​មាន​តាម​រយៈ​ជំនួយ​នៃ​ metabolites របស់​វា។

២ ប្រឆាំង​នឹង​បាក់តេរី

សារជាតិ alkaloid, flavonoids , phlorotannins ,tannins និង terpenoids បាន​ដើរ​តួ​ជា​អង់ទីប៊ីយ៉ូទីក​ធម្មជាតិ​នៅ​ក្នុង​ខ្លួន ​តាម​រយៈ​មែក​ធាង​ផ្លែឈើ​មួយ​នេះ។ ប្រសិទ្ធភាព​របស់​វា​ជួយ​ឲ្យ​មនុស្ស​ម្នាក់​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ពី​ខាង​ក្នុង ​ធ្វើ​ឲ្យ​វា​មាន​សុខភាព​ល្អ​និង​គ្មាន​គ្រោះថ្នាក់​ពី​ជំងឺ​និង​ការ​គំរាមកំហែង​ផ្សេងៗ។

៣ ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម

ការ​សិក្សា​និង​ពិសោធន៍​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ ហើយ​បង្ហាញ​ថា ​​អម្ពិលទឹក​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្ថានភាព​ប្រភេទ​នេះ។ មនុស្ស​ជា​ច្រើន​កំពុង​រងគ្រោះ​ពី​បញ្ហា​នេះ​ ហើយ​អំពិលទឹក​គឺ​អាច​ជួយ​បាន។​​

៤ ប្រយុទ្ធប្រឆាំង​នឹង​អតិសុខុមប្រាណ

ក្នុង​ករណី​នេះ​វត្តមាន​នៃ​អតិសុខុមប្រាណ​នៅ​ក្នុង​ខ្លួន​ អាច​ត្រូវ​បាន​គេ​លុប​បំបាត់ ​ដូច្នេះ​ហើយ​មនុស្ស​ម្នាក់​ត្រូវ​បាន​ធានា​ថា​ ការ​វិវត្ត​នៃ​ជំងឺ​ដែល​បណ្ដាល​មក​ពី​អតិសុខុមប្រាណ​ត្រូវ​កាត់បន្ថយ។

៥ ប្រឆាំង​នឹង​ការ​ប្រកាច់

ជំងឺ​ឆ្កួត​ជ្រូក​គឺ​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​នៃ​ជំងឺ​ប្រកាច់។ ​អម្ពិលទឹក​បាន​ជួយ​ការពារ​ការ​កើត​ឡើង​នៃ​ការ​ប្រកាច់​បាន​ល្អ​បំផុត។

៦ ការពារ​បេះដូង

បេះដូង​មាន​សុខភាព​ល្អ​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​រាងកាយ ​និង​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ។ ​អម្ពិលទឹក​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​មនុស្ស​ ហើយ​ជួយ​ការពារ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ទាំង​មូល​របស់​យើង។ ដោយសារ​តែ​បញ្ហា​នេះ​ លក្ខខណ្ឌ​ដូចជា​ជំងឺ​លើស​ឈាម​ ដាច់​សរសៃ​ឈាម​ខួរក្បាល ​និង​គាំង​បេះដូង​ ​ត្រូវ​បាន​រារាំង។

៧ ប្រឆាំង​នឹង​ជំងឺ​រាគ

ក្រពះ​ងាយ​រងគ្រោះ​ នឹង​នាំ​ឲ្យ​ពោះវៀន​មាន​ចលនា​ទាប​ឬ​ភាព​មិន​ប្រក្រតី​ផ្សេងទៀត ​អាច​ត្រូវ​បាន​ជួសជុល​តាម​រយៈ​ផ្លែ​អំពិលទឹក។ វា​អាច​ធ្វើ​ឲ្យ​សកម្មភាព​រំលាយ​អាហារ​មាន​ស្ថិរភាព​ និង​មិនសូវ​ឈឺ​ក្រពះ។

៨ ប្រឆាំង​នឹង​ដំបៅ

អាស៊ីដ​ដែល​បណ្ដាល​ឲ្យ​ដំបៅ​ត្រូវ​បាន​កាត់បន្ថយ​ ប្រសិន​បើ​មនុស្ស​ម្នាក់​ងាក​ទៅ​រក​​អម្ពិលទឹក។ មនុស្ស​ជា​ច្រើន​ទទួលរង​ពី​ស្ថានភាព​នេះ​ ហើយ​វា​គឺ​ជា​អ្វី​ដែល​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​យកចិត្តទុកដាក់​ខាង​វេជ្ជសាស្ត្រ​ដោយ​ការ​ហូប​ផ្លែ​​អម្ពិលទឹក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖practicalheal

ចុចអាន៖តិចអត់ដឹង! សាវម៉ាវ​មិន​ត្រឹម​តែ​ផ្អែម​ឆ្ងាញ់​ តែ​អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​យ៉ាង

ចុចអាន៖ទម្លាប់​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​តាម​ចិត្ត​ចង់​ក្នុង​អំឡុង​កូវីដ​ ប្រយ័ត្ន​អំពល់ទុក្ខ​ដល់​​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​លើស​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services