សុខភាព
ថ្នាំ៣មុខ អ្នកជំងឺកូវីដកម្រិតស្រាល ចាំបាច់ត្រូវមានបម្រុងទុកក្នុងផ្ទះកុំខានឲ្យសោះ
វីរុសកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍ ពុំទាន់ស្រាកស្រាន្ត។ គ្រប់គ្នាសុទ្ធតែកំពុងប្រឈមហានិភ័យនៃការចម្លងពីមេរោគ សូម្បីតែក្មេងតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។
បច្ចុប្បន្ន យើងគ្រប់គ្នាសុទ្ធសឹងបានប្រុងប្រយ័ត្នហើយ ប៉ុន្តែការថ្លោះធ្លោយនៅតែអាចកើតមាន ដោយមានអ្នកឆ្លងវីរុសកូវីដច្រើនៗឡើង។ ដូច្នេះដើម្បីសម្រួលបន្ទុកមន្ត្រីសុខាភិបាល ព្រមទាំងបង្កភាពងាយស្រួលសម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតសា្រល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង និងបានណែនាំវិធានការតាមដានរោគសញ្ញានិងកាព្យាបាលមួយចំនួនរួមមាន៖
១. ករណីគ្មានរោគសញ្ញា

ប្រសិនអ្នកជំងឺតេស្តវិជ្ជមានកូវីដ-១៩ ពុំមានរោគសញ្ញាដូចជា គ្មានក្អក កម្ដៅក្រោម ៣៧.៥ អង្សារសេ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក ព្រមទាំងមានសភាពទូទៅធម្មតាពួកគេពុំចាំបាច់ប្រើឱសថអ្វីដើម្បីព្យាបាលនោះទេ។
២. ករណីមានរោគសញ្ញា

ករណីដែលអ្នកជំងឺជាមនុស្សពេញវ័យឬកុមារមានទម្ងន់ចាប់ពី ៣០ គីឡូក្រាមឡើងទៅ ហើយមានរោគសញ្ញាដូចជា កម្ដៅលើស ៣៧.៥ អង្សារសេ មានឈឺសាច់ដុំ ឈឺបំពង់ក ពួកគេអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រ ១ថ្ងៃ ៣ ដង។
ចំពោះកុមារទម្ងន់ចាប់ពី ២០-២៩ គីឡូក្រាម ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ១ថ្ងៃ ៣ ដង។
ក្នុងករណីបន្ថែមអ្នកជំងឺអាចមានអាការដូចជា តឹងច្រមុះឬហៀរសំបោរ ឬក្អក (មានឬមិនមានស្លេស) ដែលពួកគេជាក្រុមមនុស្សពេញវ័យឬកុមារអាយុរចាប់ពី៦ឆ្នាំឡើងទៅ ត្រូវប្រើថ្នាំ ប្រូម៉ិចស៊ីន (Bromhexine) ៨ ម.ក្រ ១ថ្ងៃ៣ដង ឬថ្នាំ សេទីរីហ្សែន (Cetirizen) ១០ ម.ក្រ ១ថ្ងៃ ១ដង។
៣. ការអនុវត្តវិធានការសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ
-ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញចូលល្អ
-ត្រូវពាក់ម៉ាស លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬអាល់កុល និងរក្សារគម្លាតយ៉ាងតិច ២ ម៉ែត្រពីសមាជិកដទៃ
-បរិភោគអាហារមានជីជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសារទឹកឱ្យច្រើន
-តាមដានសុខភាពខ្លួនឯងឱ្យបានញឹកញាប់និងទៀងទាត់ជាប្រចាំ
-ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
-ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
-ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ
-វេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក៕
អត្ថបទ៖ សន្យា
ប្រភព៖ ក្រសួងសុខាភិបាល
ចុចអាន៖ កូវីដមិនទាន់ទៅណា! ប្រសិនមានសមាជិកក្នុងផ្ទះឆ្លងជំងឺ ត្រូវការពារដោយវិធីទាំងនេះ
ចុចអាន៖ ប្រសិនបើមានលេចចេញនូវរោគសញ្ញាកូវីដ-១៩ ក្រោយពីជាសះស្បើយ
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


