សុខភាព
ស្ត្រីគួរតែយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ!
ក) ការពិនិត្យឈាម និងទឹកនោម
ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន ២ដង (អាចលើសពីនេះ ក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ។

១. នៅពេលចាប់ផ្តើមមានកូន
+ វាស់កម្រិត marqueur sérique de la trisomie 21
+ ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
+ ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
+ ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
+ ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំនន់?

២. នៅពេលជិតសម្រាល
ការពិនិត្យឈាមនៅរយៈពេលនេះ មានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
ឃ) ការពិនិត្យរោគស្ត្រី
+ រលាកមាត់ស្បូន
+ រលាកទ្វាមាស
+ ធ្លាក់ស បង្កដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)

ង) ការចាក់វ៉ាក់សាំង
ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះគឺ
+ វ៉ាក់សាំងតេតាណូស
+ វ៉ាក់សាំងការពារផ្ដាសាយ


ច) ការទទួលជាតិដែក acide folique និង វីតាមីនផ្សេងៗ
អ្នកអាចទទួលជាតិដែក acide folique និងវីតាមីន មុនពេលបង្កកំណើត និងក្នុងអំឡុងពេលមានផ្ទៃពោះជាការចាំបាច់ណាស់ ដើម្បីឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អគ្រាប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង។

បញ្ជាក់៖ ការពិនិត្យឈាម រោគស្ត្រី ការចាក់វ៉ាក់សាំង និងការទទួលជាតិដែក ព្រមទាំងវីតាមីនផ្សេងៗ គឺមានសារៈសំខាន់បំផុត ក្នុងការស្វែងរកមេរោគនិងជំងឺ ដែលមានដើម្បីឈានទៅរកការការពារនិងព្យាបាល ប្រកបដោយជោគជ័យ ក្នុងគោលបំណងធានានូវសុវត្ថិភាពសុខភាពមាតា និងទារក។ សូមជូនពរមាតា និងបុត្រធីតាទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាព ក្នុងពេលសម្រាលនិងក្រោយសម្រាល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ទំហំក្បាលកូនធំប៉ុណ្ណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


