សុខភាព
មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន
អាហារពេលព្រឹកគឺជាអាហារសំខាន់ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួន មិនសូវជាចង់ហូបប៉ុន្មានឡើយ។ មូលហេតុគឺអាចមកពីអារម្មណ៍ នាំឲ្យក្រពះមិនសូវឃ្លានដូចអាហារផ្សេងទៀត ហើយបែរជាមកឃ្លានពេលល្ងាចក៏មាន។
ចំពោះមូលហេតុចម្បងនោះគឺមកពី៖
១ ហូបអាហារពេលល្ងាចច្រើនពេកឬយប់ជ្រៅ

ហេតុផលសំខាន់មួយដែលយើងមិនឃ្លាននៅពេលព្រឹក គឺថាយើងអាចនឹងញ៉ាំអាហារពេលល្ងាចច្រើន ឬ ញ៉ាំ អាហារសម្រន់នៅពេលយប់ច្រើនជ្រុល ទើបបណ្ដាលឲ្យមិនសូវឃ្លានពេលព្រឹក។
មួយទៀត ប្រសិនបើវាជារបបអាហារដែលមានជាតិខ្លាញ់ឬប្រូតេអ៊ីនខ្ពស់។ អាហារទាំងនេះនឹងជួយបន្ថយអារម្មណ៍ឃ្លាន ហើយធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ។ ប្រូតេអ៊ីនក៏ជួយសម្រួលកម្រិតអរម៉ូន ដែលគ្រប់គ្រងភាពឃ្លាន និងចំណង់អាហាររបស់យើងផងដែរ។ ខ្លាញ់ធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត ហើយយើងនឹងកាត់បន្ថយភាពអត់ឃ្លាន។
២ កម្រិតអ័រម៉ូនផ្លាស់ប្ដូរ
ការគេងយប់ៗ អាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរកម្រិតអ័រម៉ូនជាច្រើននៅក្នុងខ្លួន។ លទ្ធផលនេះធ្វើឲ្យចំណង់អាហារតិច។ ការសិក្សាបានបង្ហាញថា កម្រិត adrenaline មានច្រើនពេលព្រឹក នឹងជួយបំបាត់ចំណង់អាហារ។ នៅក្នុងផ្នែកផ្សេងទៀត វាជួយបំបែកកាបូអ៊ីដ្រាត ដែលបានរក្សាទុកជាថាមពលសម្រាប់រាងកាយជំនួសវិញ។
៣ ស្ត្រេសខ្លាំង

ភាពតានតឹងនៃអារម្មណ៍ អាចជះឥទ្ធិពលដល់ភាពឃ្លានរបស់យើង។ បើយើងគេងមិនលក់អស់កម្លាំងហត់នឿយ និងមានជំងឺធ្លាក់ទឹកចិត្ត នោះពេលយើងភ្ញាក់ពីគេង ហើយយើងតានតឹង ឬយើងបារម្ភ វានឹងបន្ថយចំណង់អាហារ (ស្ត្រេសមិនចង់ញ៉ាំ) ។
៤ កត្តាសុខភាពផ្សេងទៀត

រោគសញ្ញាទាក់ទងនឹងសុខភាពផ្សេងទៀត អាចប៉ះពាល់ដល់យើង ដូចជាមានផ្ទៃពោះ មានរោគសញ្ញាទាក់ទងនឹងជំងឺផ្ដាសាយ ជំងឺរលាកសួត ធ្វើឲ្យយើងឃ្លានតិច។ ធំក្លិនមិនល្អក៏ជាមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍មិនសូវឃ្លានដែរ។ រោគសញ្ញាខ្លះអាចមានអារម្មណ៍ចង់ក្អួត មិនចង់បានអាហារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបានពិតមែន ឬបង្កគ្រោះថ្នាក់ដល់រាងកាយ?
ចុចអាន៖សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ