សុខភាព
ព័ត៌មានសំខាន់ៗជុំវិញវ៉ាក់សាំងអាមេរិក Johnson&Johnson យើងគួរដឹង
ស្ថានទូតអាមេរិកបានប្រកាសផ្ដល់វ៉ាក់សាំង Johnson&Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា តាមរយៈយន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson បានមកដល់កម្ពុជាយើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ចំនួន ៥០ម៉ឺនដូស ហើយពាក់កណ្ដាលទៀតអាចនឹងមកដល់នៅថ្ងៃទី០២ ខែសីហា។

ព័ត៌មានជុំវិញវ៉ាក់សាំង Johnson&Johnson យើងគួរដឹង
១. តើអ្នកណាខ្លះអាច ឬមិនអាចចាក់វ៉ាក់សាំងនេះ?

តាមមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)ឲ្យដឹងថា គោលការណ៍នៃវ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះមនុស្សអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ហើយអ្នកដែលមិនគួរចាក់វ៉ាក់សាំងនេះគឺអ្នកអាឡ័កស៊ីធ្ងន់ធ្ងរ ឬអាឡ័កស៊ីភ្លាមៗទៅនឹងគ្រឿងផ្សំណាមួយរបស់វ៉ាក់សាំង។ អាឡ័កស៊ីភ្លាមៗ មានន័យថា ក្រោយប៉ះពាល់នឹងវ៉ាក់សាំងបាន ៤ម៉ោង យើងចាប់ផ្ដើមឡើងហើម ឡើងក្រហម រមាស់ និងពិបាកដកដង្ហើមជាដើម។
បន្ថែមពីលើ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះស្ត្រីដែលកំពុងបំបៅដោះកូនដោយមិនមានផលប៉ះពាល់អ្វីឡើយ និងជំរុញឲ្យស្ត្រីដែលចាក់វ៉ាក់សាំងនេះហើយ បន្តបំបៅដោះកូនធម្មតា។
២. តើវ៉ាក់សាំង Johnson&Johnson មានសុវត្ថិភាពដែរទេ?

ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បានវាយតម្លៃយ៉ាងហ្មត់ចត់ពីទិន្នន័យ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ ១៩នេះ និងណែនាំឲ្យប្រើតែចំពោះមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងប៉ុណ្ណោះ។ វ៉ាក់សាំង Johnson&Johnson នេះដែរ ក៏ត្រូវបានវាយតម្លៃពីទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) និងរដ្ឋបាលចំណីអាហារ និងថ្នាំអាមេរិក (FDA) ផងដែរ។
៣. វ៉ាក់សាំង Johnson&Johnson មានប្រសិទ្ធភាពប៉ុនណា?
១ដូសនៃវ៉ាក់សាំង Johnson&Johnson ត្រូវបានរកឃើញក្នុងការសាកល្បងព្យាបាលថាមានប្រសិទ្ធភាព ៦៦.៩% ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។ ២៨ថ្ងៃបន្ទាប់ពីចាក់ថ្នាំវ៉ាក់សាំង Johnson&Johnson រកឃើញថា មានប្រសិទ្ធភាព ៨៥.៤% ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំងនឹងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
៤. វ៉ាក់សាំង Johnson&Johnson មានចំណុចអ្វីខុសប្លែកពីវ៉ាក់សាំងដទៃ?

វ៉ាក់សាំង Johnson&Johnson ប្លែកពីវ៉ាក់សាំងកូវីដ ១៩ ដទៃ ត្រង់ថា វ៉ាក់សាំងនេះ តម្រូវឲ្យយើងចាក់តែ ១ដូសតែប៉ុណ្ណោះ ខុសពីវ៉ាក់សាំងដទៃដែលតម្រូវឲ្យចាក់ ២ដូសទើបគ្រប់គ្រាន់។ ទិន្នន័យដែលរបស់Jassen បង្ហាញថា វ៉ាក់សាំង Johson&Johnson អាចបង្រៀនប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ និងឆ្លើយតបទៅនឹងការឆ្លងនៃវីរុសកូរ៉ូណានាពេលអនាគតបាន ទោះបីជាមិនចាក់ ២ដូស ឬដូសជំនួយឡើយ។
៥. វ៉ាក់សាំង Johnson&Johnson អាចការពារវីរុសបំប្លែងថ្មីកូវីដ ១៩ដែរឬទេ?

មកដល់ពេលនេះ នៅមិនទាន់មានការសិក្សាច្បាស់នៅឡើយទេចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះប្រឆាំងនឹងវីរុសបំប្លែងកូវីដ-១៩។ ហេតុដូចនេះ ហើយយើងគួរបន្តពាក់ម៉ាស លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាត បង្កើនការប្រុងប្រយ័ត្នបានខ្ជាប់ខ្ជួនដោយខ្លួនឯងបន្ថែម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លែងព្រួយ ពេលដឹងច្បាស់ អំពីវ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក
ចុចអាន៖ វ៉ាក់សាំង ៤ ប្រភេទ មនុស្សពេញវ័យគួរតែចាក់ ចៀសវាងហានិភ័យដែលប្រឈមនឹងការស្លាប់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


