កត្តា​មួយ​ចំនួន​នេះ អាច​បណ្ដាលឲ្យអ្នក​កើត​ជំងឺមហារីក​សុដន់​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កត្តា​មួយ​ចំនួន​នេះ អាច​បណ្ដាលឲ្យអ្នក​កើត​ជំងឺមហារីក​សុដន់​

បានផុស

នៅ

​ជំងឺមហារីក​សុដន់​ គឺជា​ក្តី​កង្វល់​ទី​១ ​ក្នុងចំណោម​ជំងឺមហារីក​របស់​ស្ត្រី​ទាំងអស់​ នៅលើ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Global Breast Cancer Initiative launched to reduce mortality

​ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​ជំងឺ​នេះ​ គឺ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២​នៃ​ជំងឺមហារីក​របស់​ស្ត្រី​។ គេ​សង្កេតឃើញ​ជំងឺ​នេះ ​ច្រើន​មាននៅ​លើ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ជួបប្រទះ​ដែរ​។ អត្រា​នៃ​អ្នកជំងឺ​មហារីក​សុដន់​៖

– ១០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៣៥​ឆ្នាំ​

– ២០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៥០​ឆ្នាំ​

– ៥០% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៥០-៦៩​ឆ្នាំ​

– ២៨% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៦០​ឆ្នាំ ឡើងទៅ​

​ក​) កត្តា​ប្រឈម និង​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​៖

​ជំងឺមហារីក​សុដន់​កើតឡើង​ពី​ការវិវត្តន៍​នៃ​កោសិកា​ក្រពេញ​ដោះ​។ កត្តា​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​រួមមាន​៖

– កត្តា​អ័រម៉ូន​ស្ត្រី​: ស្ត្រី​ខ្លះ​ឆាប់​ពេញវ័យ​ពេក (​មុន​១២​ឆ្នាំ​) និង​ស្ត្រី​ខ្លះទៀត​អស់​រដូវ​យូរពេក​(​ក្រោយ ៥៥​ឆ្នាំ​)

– ស្ត្រី​ដែលមាន​បុត្រ​ទី​១ ក្រោយ​អាយុ ៣០​ឆ្នាំ​

– ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​ការ​មាន​រដូវ​

– បញ្ហា​តំណ​ពូជ​

– របប​ចំណី​អាហារ

• អ្នក​មិនសូវ​ទទួលទាន​បន្លែ​

• អ្នក​មិនបាន​ហាត់​កីឡា​

• អ្នក​ធាត់​ខ្លាំង​

• អ្នក​ញាំ​ស្រា ៥០០ml ក្នុង​មួយថ្ងៃ​

– ជក់បារី​

– ប្រវត្តិ​ក្រុមគ្រួសារ​មាន​: ជំងឺមហារីក​សុដន់ មហារីក​ដៃ​ស្បូន (​អត្រា​អាច​កើត​ជំងឺមហារីក​សុដន់​មាន​ពី ២០%-៣០% ក្នុង​លក្ខណៈ​ដំណ​ពូជ​) ។​

​ខ​) រោគសញ្ញា​៖

– ដុំ​មួយ ឬ​ច្រើន​នៅក្នុង​សុដន់ ទំហំ​តូច​ឬ​ធំ​គែម​ជុំវិញ ដុំ​មិន​ច្បាស់លាស់ រឆេងរឆូង​មិនអាច​រំកិល​បានជា​ប់​ស្អិត​ជាមួយ​សាច់ដុំ​

– ស្បែក​សុដន់​រាង​ដូច​សំបក​ក្រូច​

– ក្បាលដោះ​ផត​ចូលក្នុង​

– ដោះ​ប្រែប្រួល​ទំហំ​ខុសធម្មតា​ខ្លាំង​

– ចេញ​ទឹកដោះ​លាយ​ឈាម​

– មាន​កូនកណ្តុរ​នៅក្រោម​ក្លៀក​

– សញ្ញា​ផ្សេងៗ​ទៀត​

Breast Cancer Treatment in Thailand - Almurshidi Medical Tourism Agency -  Hospitals in Thailand

​ជួនកាល​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​យឺត នាំ​ឲ្យ​ដុំ​នោះ​អាច​លូតលាស់​រាលដាល​ទៅ​កន្លែង​ផ្សេង និង​បណ្តាល​ឲ្យ​មាន​អកា​រៈ​ក្អួតចង្អោរ ស្រក​ទម្ងន់ ស្បែក​ឡើង​ពណ៌​លឿង ឈឺសន្លាក់​ឆ្អឹង​ឈឺក្បាល ក្អក​។​

​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ដឹងថា​មាន​ជំងឺមហារីក​សុដន់​?

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​សុដន់​៖

– ការ​ប៉ះ ឬ​ស្ទាប​ពិនិត្យ​ទម្រង់​របស់​ដុំ​ដោះ​

– ការពិនិត្យ​អេកូ​សុដន់​

– ការពិនិត្យ​ថត​គៀប​សុដន់ (​បើ​ស្ត្រី​អាយុ​ពី​៤០​ឆ្នាំ​ឡើង​)

– ការថត​ស្កេ​ន (Scan)

– ការថត អ៊ី​អែ​អឹម (IRM)

– ការ​ចោះ​ដុំ​សាច់​ដោយ​ធ្វើតាម​ម៉ាស៊ីន​អេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)

– ការវិភាគ​លើ​សាច់​ដែល​បាន​ចោះ​រួច (Anatomopathologie de la pièce biopsique)​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល​ជំងឺមហារីក​សុដន់ ធ្វើឡើង​ទៅតាម​ទំហំ​របស់​ដុំ​ដោះ​។ ជាទូទៅ​ការព្យាបាល​នោះ​រួមមាន​៖

– ការ​វះ​យក​ដុំ​សាច់​មហារីក ដោយ​កាត់ចេញ​ដោះ​ទាំងមូល ឬ​ពាក់កណ្តាល​

– ការព្យាបាល​ដោយ​ថ្នាំ​គីមី​

– ការព្យាបាល​ដោយ​កាំរស្មី​អ៊ីយ៉ុង​

– ការព្យាបាល​ដោយ អរ​ម៉ូ​ន​

Breast cancer awareness month: Learn to recognise the signs and symptoms of breast  cancer | The Clatterbridge Private Cancer Clinic

​ង​) វិធី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺមហារីក​សុដន់​៖

​ការពិនិត្យ​សុខភាព​ផ្នែក​រោគ​ស្ត្រី​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​:

– ថត​កៀប​សុដន់​រៀងរាល់ឆ្នាំ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​ជំងឺមហារីក​សុដន់ ចាប់ពី​អាយុ ៤០​ឆ្នាំទៅ​

– ករណី​ក្រុមគ្រួសារ​មាន​ម្នា​ក់កើត​ជំងឺមហារីក​សុដន់ ក្រោម​អាយុ ៥០​ឆ្នាំ​ត្រូវ​ពិនិត្យ​រៀងរាល់​៦​ខែម្តង ដោយ​ធ្វើការ​កៀប​ដោះ អេកូ​ដោះ​។​

​ជាទូទៅ នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្មវិធី​បង្ការ​មហារីក​សុដន់​លើ​ស្ត្រី ត្រូវបាន​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​។​

​ច​) ស្ត្រី​គ្រប់រូប​ត្រូវ​ចេះ​ស្ទាប និង​ពិនិត្យ​សុដន់​របស់ខ្លួន​ដោយ​៖

១. ឈរ​នៅមុខ​កញ្ចក់​៖

​ពិនិត្យ​សុដន់​នូវ​សញ្ញា​ខាងក្រោមៈ​

– ការចេញ​ទឹកដោះ (Écoulement mamelonnaire)

– ស្បែក​គ្រើម​ដូច​សំបក​ក្រូច​

– ក្រហម​រមាស់ ផត​ចូល​នៃ​ផ្នែក​ណាមួយ​

២. លើកដៃ​ខាងស្តាំ​ឡើង ហើយ​ដៃ​ឆ្វេង​ប្រើ​ចុង​ម្រាមដៃ​៣​ស្ទាប​ដោះ​ស្តាំ ដោយ​ចាប់ផ្តើម​ស្ទាប​ពី​ខាងក្រៅ​ទៅ​ស្ទាប​ជា​រង្វង់​។​

៣. សូម​ធ្វើការ​ពិនិត្យ​សុដន់​ទាំង​២ ព្រមទាំង​ក្លៀក​

៤. ការបញ្ចប់​ការពិនិត្យ​សុដន់​ចុងក្រោយ ត្រូវ​ពិនិត្យ​ចុង​ដោះ មាន​ចេញ​ទឹកដោះ​លាយ​ឈាម​ឬ​អត់​ឬក៏​ផត​ក្បាល​ចូលក្នុង​។​

5 Stages of Breast Cancer and Its Treatment | Medanta

​ប្រសិនបើ​មាន​ករណី​សង្ស័យ ឬ​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ មេត្តា​ប្រញាប់​ជួប​ពិគ្រោះ​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ជៀសវាង​យឺត​ពេល ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត អាច​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services