សុខភាព
ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់
ជំងឺខ្លះកើតដោយសារការហូបមិនតម មិនរើស។ បើតមខ្លាញ់បាន ក្រៅពីឡើងគីឡូ នៅអាចកាត់បន្ថយ អត្រាកើតមហារីក យ៉ាងមានប្រសិទ្ធភាព។ អ្វីគួរធ្វើ គួរបន្ថែមការយកចិត្តទុកដាក់ ហើយចេះខ្លាច ជំងឺសាហាវៗ ដែលអាចកើត និងពិបាកព្យាបាល ឬអស់លុយច្រើន។ ខ្លាញ់ជាកត្តាប្រឈមមួយនៃមហារីកសុដន់ ដូចនេះគ្រប់គ្រងរបបអាហារដែលញ៉ាំប្រចាំថ្ងៃអាចជួយបាន ជាពិសេសស្រីៗ។

ខ្លាញ់អាចឲ្យកើតមហារីកសុដន់បាន
ស្រ្តីដែលចូលចិត្តញ៉ាំខ្លាញ់ភាគច្រើនកើតមហារីកសុដន់។ ខ្លាញ់នៅក្នុងអាហារជាទូទៅមាន ៣ ប្រភេទ៖
– Monounsaturated fats៖ មានក្នុងគ្រាប់ធញ្ញជាតិ ឬប្រេងអូលីវ
– Saturated fats (ខ្លាញ់ឆ្អែត)៖ ខ្លាញ់ប្រភេទនេះច្រើនមាននៅក្នុងសាច់ ទឹកដោះគោ ប្រេងដូង ឬប្រេងត្នោត និងអាហារកំប៉ុង
– Polyunsaturated fats៖ មានក្នុងគ្រឿងសមុទ្រ និងប្រេងពោត លើសពីនេះទៀតខ្លាញ់ ក៏អាចបង្កបញ្ហាសុខភាពមួយចំនួន ដូចជា បញ្ហាបេះដូង ឬឡើងគីឡូលើសជាដើម។
២– កម្ចាត់ខ្លាញ់អាក្រក់ដោយវិធីណា?
– ញ៉ាំទឹកឲ្យបានច្រើន៖ គួរផឹកទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ។ អាចជួយផ្តល់សំណើមក្នុងរាងកាយ យកល្អ ផឹកទឹកក្តៅឧណ្ហៗ ហើយកុំផឹកទឹកត្រជាក់ ពេលមេឃត្រជាក់។
– ប្រើផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប៖ ជាតិកាល់ស្យូមក្នុងផលិតផលទឹកដោះគោ អាចជួយរំលាយខ្លាញ់បាន។ គួរសាកអាហារមួយចំនួនសម្បូរជាតិកាល់ស្យូម ដូចជា ត្រីសាឌីន (Sardines) បន្លែស្លឹកបែតង និងសណ្តែក ជាដើម។
– កុំភ្លេចញ៉ាំអាហារពេលព្រឹក៖ អត់ញ៉ាំអាហារពេលព្រឹកដើម្បីស្រកគីឡូ គឺខុសហើយ ព្រោះគ្នាយើងច្បាស់ជាត្រូវញ៉ាំអាហារពេលល្ងាចច្រើនលើសដើម។ ដូចនេះ ខ្លាញ់បានមកពីអាហារនឹងបម្លែងទៅជាខ្លាញ់ធ្វើឲ្យធាត់។
– ញ៉ាំអាហារឲ្យបានច្រើនពេល៖ ញ៉ាំអាហារ ៥–៦ ដង អាចជួយរាងកាយដុតកាឡូរី និងជាតិខ្លាញ់បានល្អ ជាងញ៉ាំ ៣ ពេលក្នុងមួយថ្ងៃ។ យកអាហារសម្រន់ ដូចជា ផ្លែឈើ ឬយ៉ាអួរ (ទឹកដោះគោជូរ) តាមខ្លួន។
– ផឹកតែបៃតង ឬតែខ្មៅ៖ តែបៃតង និងតែខ្មៅ មានជាតិកាហ្វេអ៊ីន អាចជួយរាងកាយដុតកាឡូរី។ ជាតិកាហ្វេអ៊ីននេះ ផ្តល់ថាមពលដល់យើង នាំឲ្យយើងធ្វើសកម្មភាពបញ្ចេញកម្លាំងច្រើនជាងធម្មតា។

– ហាត់ប្រាណ៖ អាចជួយរំលាយខ្លាញ់បាន។ គួរហាត់ងាយៗ ដូចជា ហែលទឹក ជិះកង់ ដើរ ជាដើម។ កុំភ្លេចផឹកទឹកឲ្យបានគ្រប់គ្រាន់ពេលហាត់ប្រាណ។
ការញ៉ាំអាហារល្អចំពោះសុខភាព និងធ្វើលំហាត់ប្រាណបានទៀងទាត់ អាចជួយបង្ការជំងឺមហារីកបាន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


