សុខភាព
គួរដឹង! អាការលេចចេញក្រោយចាក់ AstraZeneca ដែលជាវ៉ាក់សាំង ចាក់ដូសទី៣
មានប្រសាសន៍តាមរយៈសាជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី០៦ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ នៅសប្តាហ៍ទី២ នៃខែសីហានេះ ដោយចាប់ផ្តើមពីក្រុមការងារជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងនេះឲ្យក្រុមការងារនៅជួរមុខ នៅតាមជាប់ព្រំដែនកម្ពុជា-ថៃ ពីព្រោះបងប្អូនទាំងនេះ ទទួលហានិភ័យខ្ពស់ ក្រោយពីមានបងប្អូនពលករខ្មែរយ៉ាងច្រើន បានត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញ ដូច្នេះត្រូវដឹកជាបន្ទាន់នូវវ៉ាក់សាំង AstraZeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ កងទ័ពនគរបាល អាវុធហត្ថ ក៏ដូចជាមន្ត្រីរាជការនានា ដែលពាក់ព័ន្ធ។
វ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបាននេះ គឺជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាបពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

តើវ៉ាក់សាំង AstraZeneca បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?
ក្រោយពេលចាក់ វ៉ាក់សាំង AstraZeneca អ្នកនឹងមានអាការដូចជា៖
- ឈឺចាប់នៅកន្លែងចាក់ថ្នាំ
- ឈឺក្បាល
- អស់កម្លាំង
- ឈឺសាច់ដុំ
- គ្រុនក្តៅនិងញាក់។ បញ្ជាក់៖ គ្រុនក្តៅច្រើនកើតលើមនុស្សអាយុក្រោម ៤០ ឆ្នាំព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។ អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ទៅ២ ថ្ងៃ
- ឈឺសន្លាក់និងចង្អោរ

ក៏អាចមានរោគសញ្ញាផ្សេងទៀតផងដែរ ដូចជា៖
- ហើម ឡើងក្រហមនិងឡើងកំដៅនៅកន្លែងចាក់ថ្នាំ
- ចេញស្នាមជាំស្រាល
- ចេញកន្ទួលស្រាល
- មានអារម្មណ៍មិនស្រួលខ្លួន
- រោគសញ្ញាដូចជាផ្តាសាយ
- ឈឺបំពង់ក
- ក្អួតមិនលើសពី ៥ ដង (ករណីកម្រ)
គួរបញ្ជាក់ថា រោគសញ្ញាទាំងនេះភាគច្រើនគឺ ស្រាល ហើយជាធម្មតា បាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃឬក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kapook
ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


