សុខភាព
មើមខ្ជាយ ជាឱសថជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩
ការផ្ទុះឡើងនៃកូវីដ ១៩ គឺជាផលវិបាកនៃមេរោគ ចំពោះមនុស្សគ្រប់គ្នា ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta។ ដូច្នេះដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃការឆ្លងរោគក្នុងពេលបច្ចុប្បន្ននេះ យើងមិនគួរមើលរំលងឱសថដ៏ពេញនិយមមួយ ដែលមាននៅផ្ទះ នោះគឺមើមខ្ជាយ ដែលគេល្បីថា អាចជួយទប់ស្កាត់កូវីដបានយ៉ាងប្រសើរ ។

លក្ខណៈសម្បត្តិរបស់មើមខ្ជាយ
មើមខ្ជាយជាឱសថដែលពេញនិយម ប្រើបន្ថែមក្នុងការចម្អិនអាហារ។ វាក៏ត្រូវបានចាត់ថ្នាក់នៅក្នុងរូបមន្តឱសថបុរាណថៃផងដែរ។ ជាមួយនឹងលក្ខណៈសម្បត្តិអាចប្រើបាន ចាប់ពីរឹសរហូតដល់ស្លឹកដូចជា៖
-ជួយដល់ការរំលាយអាហារ
-បំបាត់ការហើមពោះ, ការរំលាយអាហារ
-វាត្រូវបានគេប្រើជាប៉ូវកំលាំងនិងផ្ដល់ថាមពលបានយូរ
-បំបាត់ការឈឺចាប់រាងកាយ
-បំបាត់ការវិលមុខ
-ការឈឺទ្រូង។
បច្ចុប្បន្ននេះ ខ្ជាយនៅតែមានប្រជាប្រិយភាពខ្លាំង ជាមួយនឹងរសជាតិហឹរចេញពីមើម។ ប្រសិនបើឱសថណាមានរសជាតិហឹរ នោះនឹងជំរុញធាតុភ្លើង។ ធាតុភ្លើងគឺជាផ្នែកដែលត្រូវកែច្នៃជាថ្នាំគ្រាប់ ជួយបង្កើតភាពស៊ាំដល់រាងកាយ ជួយរារាំងការលូតលាស់របស់មេរោគ។ តួយ៉ាងមើមខ្ជាយមានធាតុភ្លើង និងជាឱសថដែលលក់ដាច់បំផុត រហូតដល់តម្លៃបានហក់ឡើង ហើយចាប់ផ្ដើមអស់ពីទីផ្សារនៅស្រុកថៃ សូម្បីតែនៅប្រទេសកម្ពុជាក៏ខ្ជាយឡើងថ្លៃដែរ។

សម្រាប់មនុស្សធម្មតា គួរតែត្រូវបានគេបរិភោគឲ្យបានត្រឹមត្រូវ រួមជាមួយសារធាតុចិញ្ចឹមផ្សេងទៀត ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឲ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែកចំពោះអ្នកដែលមានជំងឺពីកំណើត កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន គួរតែត្រូវបានណែនាំដោយវេជ្ជបណ្ឌិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


