សុខភាព
លេចអាការនេះ ច្បាស់ណាស់ថាមានប៉ារ៉ាស៊ីតឬសត្វល្អិតក្នុងរាងកាយមិនខាន
ជាធម្មតាអ្នកជំងឺដែលមានជំងឺ helminthiasis ឬសត្វល្អិតក្នុងរាងកាយ តែងជួបប្រទះនូវភាពមិនប្រក្រតីនៅក្នុងសរីរាង្គដែលប៉ារ៉ាស៊ីតរស់នៅដូចជា៖
ប៉ារ៉ាស៊ីតនៅក្នុងក្រពះពោះវៀន អាចបណ្ដាលឲ្យឃ្លានញឹកញាប់ ស្រកទម្ងន់ ស្លេកស្លាំង ឈឺពោះ ហើមពោះរាគ រមាស់ក្នុងរន្ធគូថ។
ប៉ារ៉ាស៊ីតដែលស្ថិតនៅក្រោមស្បែក បណ្ដាលឲ្យមានកន្ទួល ឬដុំពកក្រហមដែលរំកិលជុំវិញ។

ជំងឺនេះក៏អាចឲ្យថ្លើមឈឺក្រោមអឌ្ឍគោលខាងស្ដាំដែរ។
មានភ្នែកពណ៌លឿង ហើយប៉ារ៉ាស៊ីតក្នុងសួត វាអាចបង្កការឈឺទ្រូង ក្អកធ្លាក់ឈាម។ ប៉ារ៉ាស៊ីតដែលចូលទៅសាច់ដុំ បង្កឲ្យក្ដៅខ្លួន ឈឺសាច់ដុំ និងឈឺចាប់។
ប៉ារ៉ាស៊ីតទៅខួរក្បាល អាចបណ្ដាលឲ្យឈឺក្បាល ក្អួតចង្អោរ ចក្ខុព្រិលៗ ឬប្រកាច់។ ល។

Helminthiasis ឬសត្វល្អិតក្នុងរាងកាយ គឺជាជំងឺដែលទាក់ទងនឹងអនាម័យរបស់មនុស្ស ហើយយើងអាចការពារបានតាមរយៈការលើកកម្ពស់អនាម័យល្អដូចជា៖ លាងដៃមុនឬក្រោយពេលញ៉ាំអាហារ និងបន្ទាប់ពីទៅបង្គន់ ទិញម្ហូបថ្មីស្រស់ៗ ហើយមិនត្រូវបរិភោគសាច់ដែលមិនល្អ។ កុំហូបចំណីណាដែលធ្លាក់នៅលើដីឲ្យសោះ ព្រោះមេរោគអាចតោងជាប់មកបាន។ ចៀសវាងទទួលទានអាហារឆៅ បន្លែឆៅ លាងបន្លែនិងផ្លែឈើឲ្យបានហ្មត់ចត់ មុនពេលហូប ជាពិសេសគឺត្រូវពាក់ស្បែកជើង នៅពេលអ្នកចេញទៅក្រៅ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុងប្រយ័ត្នចំពោះថ្នាំបញ្ចុះប៉ារ៉ាស៊ីត ប្រើមិនស្រួលអាចគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


