សុខភាព
មូលហេតុយើងតែងថប់ដង្ហើម និងរោគសញ្ញាដែលមិនគួរមើលរំលង
រាងកាយរបស់យើងអាចអត់អាហារនិងទឹកបានច្រើនថ្ងៃ ប៉ុន្តែកន្លែងដែលរាងកាយមិនអាចខ្វះបាន សូម្បីតែពីរបីនាទីវាគឺជា “ខ្យល់” ។ បើយើងមិនដកដង្ហើមក្នុងរយៈពេលប៉ុន្មាននាទីទេ យើងនឹងស្លាប់ភ្លាមៗ។
ប៉ុន្តែពេលខ្លះយើងអាចថប់ដង្ហើម។ សូម្បីតែនៅកន្លែងដែលមានអាកាសធាតុធម្មតា។ នេះបណ្តាលមកពីភាពមិនប្រក្រតីនៃរាងកាយរបស់យើងផ្ទាល់។

តើការថប់ដង្ហើម កើតឡើងយ៉ាងដូចម្តេច? មានមូលហេតុជាច្រើនដែលយើងមិនអាចដកដង្ហើមជាមួយគ្នាដូចជា៖ មេរោគរារាំងផ្លូវដង្ហើមដូចជានៅលើកញ្ចឹងកឬការកកស្ទះលើអ្វីមួយដែលចូលក្នុងរាងកាយ អាចតាមមាត់ឬច្រមុះនិងអ្វីៗផ្សេងទៀត។ ជំងឺមូលដ្ឋានដូចជាជំងឺហឺត រលាកទងសួត រលាកសួត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងការឆ្លងមេរោគផ្លូវដង្ហើមផ្សេងទៀត រួមទាំងជំងឺសរសៃឈាមបេះដូង ចង្វាក់បេះដូងលោតខុសចង្វាក់ ស្ត្រេសការវាយប្រហារភ័យស្លន់ស្លោ ក៏អាចបណ្តាលឲ្យថប់ដង្ហើមភ្លាមៗ រួមជាមួយចង្វាក់បេះដូងបែកញើស។ ល។មូលហេតុផ្សេងទៀតដូចជាការឈឺចាប់ផ្សេងទៀត ឬការធាត់ និងភាពស្លេកស្លាំង ពេលខ្លះវាក៏អាចបណ្ដាលឲ្យថប់ដង្ហើមផងដែរ។
នៅពេលអ្នកជំងឺថប់ដង្ហើម យើងអាចសង្កេតមើលរោគសញ្ញាដូចជា៖ ស្អកក ដកដង្ហើមហត់ៗ ស្លាបច្រមុះរីក, ដើមទ្រូងឈឺ តឹងច្រមុះ តឹងទ្រូង រាងកាយមានពណ៌បៃតង ដែលបណ្ដាលមកពីកង្វះអុកស៊ីសែន បបូរមាត់និងចុងម្រាមដៃប្រែទៅជាពណ៌ស្វាយ។

វិធីសង្គ្រោះបឋមនៅពេលអ្នកជំងឺត្រូវបានរកឃើញថាថប់ដង្ហើម ទីមួយសូមទាក់ទងទៅផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ឲ្យបានឆាប់តាមដែលអាច។ ខណៈកំពុងរង់ចាំគ្រូពេទ្យមកដល់ ប្រសិនបើអ្នកជំងឺពិបាកដកដង្ហើមឬ មិនដកដង្ហើម អ្នកត្រូវចាប់ផ្តើមសង្កត់ទ្រូងរបស់អ្នកជំងឺភ្លាមៗ ដោយដាក់ដៃរបស់អ្នកនៅពាក់កណ្តាលខាងក្រោមនៃឆ្អឹងទ្រូងដើម្បីសង្កត់ទ្រូង។ ដាក់កែងជើងម្ខាងនៅលើពាក់កណ្តាលខាងក្រោមនៃឆ្អឹងទ្រូង ហើយដាក់ដៃម្ខាងទៀតនៅពោះ។ ចុចទ្រូងនិងធ្វើវា ៣០ ដងក្នុងមួយជួរ ដើម្បីទទួលបានប្រេកង់ចុច ១០០-១២០ ដងក្នុងមួយនាទី បន្តរហូតដល់អ្នកជំងឺវិលត្រឡប់មករកធូរស្រាល ឬរហូតដល់បុគ្គលិកមកដល់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


