Connect with us

សុខភាព

ស្ត្រី​ពេញវ័យ​ឡើងទៅ ​សូម​ប្រយ័ត្ន​កើត​ជំងឺ​ដុំ​សាច់​ក្នុង​ភ្នាស​នៃ​ស្បូន​

បានផុស

នៅ

​អ្វី​ជា​ដុំ​សាច់​នៅ​ភ្នាស​ក្នុងនៃ​ស្បូន​?

គឺជា​ដុំ​សាច់​ដែល​កើតឡើង​នៅ​ក្នុង​ស្រទាប់​សាច់ដុំ​ស្បូន ដែល​ដុះ​ចូលទៅក្នុង​ប្រហោង​ស្បូន ដែល​ចែកចេញជា​៣​កម្រិត​៖

– ទី​១(Grade 0): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Endometrial fibroma pedunculated) មាន​ទង​ច្បាស់លាស់ មាន​ទំហំ​មិន​លើសពី ៣​សង់ទីម៉ែត្រ​

– ទី​២(Grade 1): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមាន​ទង​ធំ ស៊ី​ចូល​ទៅដល់​សាច់ដុំ​ស្បូន​

– ទី​៣(Grade 2): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមាន​ទំហំ​ធំ​ស៊ី​ចូល​ទាំង​ភ្នាស​ក្នុង និង​សាច់ដុំ​នៃ​ស្បូន មិនមាន​ទង​ច្បាស់លាស់​ហើយ​ទំហំ​ធំ​លើសពី​៥​សង់ទីម៉ែត្រ​។​

What is Uterine Cancer & Endometrial? - Cytecare
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

– ជំងឺ​នេះ​កើតមាន​តែ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​

– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែល​លើស​ជាតិ​អ័​រមូ​ន​អ៊ឺ​ស្ត្រូ​ហ្សែ​ន​

– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែលមាន​វិបត្តិ​អ័​រមូ​ន​

– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែលមាន​វដ្ត​រដូវ​មិន​ទៀងទាត់​

– កត្តា​ចំណីអាហារ បរិយាកាស និង​កត្តា​សង្គម​

* ជំងឺ​នេះ​មិនអាច​កើតមាន​ចំពោះ​ស្ត្រី​មិនទាន់​ពេញវ័យ ហើយ​ជំងឺ​នេះ​នឹង​អាច​បាត់​ទៅវិញ​នៅពេលដែល​ស្ត្រី​មាន​វ័យ​ចំណាស់ (​ស្ត្រី​អត់​រដូវ​)​។​

What Is Endometrial Cancer? Symptoms, Stages, Treatments, and More

២) រោគសញ្ញា​៖

​ស្ត្រី​ដែលមាន​ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​រោគសញ្ញា​ដូចតទៅ​

– ធ្លាក់​ឈាមរដូវ​ច្រើន

– រយៈពេល​មាន​រដូវ​អូសបន្លាយ​យូរ​ខុសធម្មតា​

– ធ្លាក់ឈាម​តាម​ទ្វារមាស​ខុសធម្មតា ក្រៅពី​ពេល​មាន​រដូវ​

– មាន​ការឈឺ​ចុកចាប់​ពេល​មាន​រដូវ​

– អាច​បណ្តាល​ឲ្យ​ធ្លាក់ឈាម​ពេល​មាន​ផ្ទៃពោះ​

– អាច​បណ្តាល​ឲ្យ​រលូត​កូន​នៅ​ត្រីមាស​ដំបូង​

– បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន​

Endometrial cancer: Symptoms, staging, treatment, and causes

៣) ការព្យាបាល​៖

​ក្នុងករណី​ពុំមាន​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្លាក់ឈាម ឬក៏​មាន​វិបត្តិ​ផ្សេងៗ គេ​ពុំ​ធ្វើការ​វះកាត់​ទេ ដោយ​គ្រាន់តែ​ធ្វើការ​តាមដាន​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​ជាប្រចាំ​។ ប៉ុន្តែ​ក្នុងករណី​មាន​ធ្លាក់ឈាម​ច្រើន​ខុសធម្មតា និង​បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន យើង​ត្រូវធ្វើ​ការវះកាត់​ដុំ​សាច់​នេះ​ចេញ ដោយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​តាមរយៈ​ម៉ាស៊ីន​ឆ្លុះ​ប្រហោង​ក្នុងនៃ​ស្បូន​បច្ចេកវិទ្យា​ចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

7 Steps to Diagnosing Uterine Cancer | Premier Health

​សូម​បងប្អូន​ស្ត្រី លោកស្រី មេត្តា​មក​ពិគ្រោះ និង​ពិនិត្យ​រោគ​ស្ត្រី​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុងករណី​មាន​រោគសញ្ញា​ដូច​បាន​ជម្រាបជូន​ខាងលើ​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ គប្បី​ញាំ​របប​អាហារ​ទាំងនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ នាទីutes មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម