Connect with us

សុខភាព

ទឹកដោះគោ និងទឹកដោះពពែ ខុសប្លែកគ្នា បែបណាខ្លះ?

បានផុស

នៅ

នៅ​ពេល​​និយាយ​ពី​ទឹក​ដោះ​សត្វ​ យើង​តែង​តែ​គិត​ដល់​ទឹកដោះគោ​​មុន​គេ​មិន​​ខាន​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ទឹកដោះ​សត្វ​មួយ​ប្រភេទ​ទៀត​កំពុង​ទទួល​ការ​ពេញ​និយម​នៅ​ជុំវិញ​ពិភព​លោក​ដែរ ​នោះ​​​​គឺ​ទឹក​ដោះ​ពពែ​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​មាន​​អត្ថប្រយោជន៍​ពិសេស​​ពី​ធម្មជាតិ​​​ ពិសេស​ៗ​ច្រើន​យ៉ាង​។ បើ​អ៊ីចឹង តើទឹកដោះពពែ និង​ទឹកដោះគោ​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ?
តស់​យើង​​ស្វែង​យល់​ទាំង​អស់​គ្នា​៖

១. ប្រូតេអ៊ីន

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែង​កើត​លើ​ក្មេង​ក្រោម​អាយុ​៣ឆ្នាំ​ ទាក់​ទង់​ទៅ​នឹង​ទឹក​ដោះ​គោ​ ដោយសារ​តែ​ទឹកដោះ​ប្រភេទ​នេះ​មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ហៅថា Alpha s1 Caseinខ្ពស់​។ បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ដូច​ជា​ទល់លាមក ហើម​ពោះ ពិបាក​រំលាយ​អាហារ ក្អែ និង​មាន​រោគ​សញ្ញា​ជំងឺ​សើ​ស្បែក​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​ទឹក​ដោះ​ពពែ​វិញ មាន​បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ៨៩​ភាគ​រយ​តិច​ជាង​ទឹក​ដោះ​គោ ដែល​មិន​បង្ក​ឲ្យ​ក្មេង​ជួប​បញ្ហា​ទាំងនេះ។ជំនួស​មក​វិញ ការ​ប្រើ​ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន​ ងាយ​ស្រួល​រំលាយ និង​រំលាយ​រហ័ស​។

២. ប្រូតេអ៊ីន​ប្រភេទ A1 និង​A2

ទឹក​ដោះ​គោ​ធម្មតា​មាន​ប្រូតេអ៊ីន​ពីរ​ប្រ​ភេទ​លាយ​បញ្ចូល​គ្នា​ គឺ​ប្រូតេអ៊ីន​A1 និង A2 ប៉ុន្តែ​ក្នុង​ទឹក​ដោះ​ពពែ​វិញ​មាន​តែ​ប្រ​ភេទ A2 តែ​មួយ​មុខ​ប៉ុណ្ណោះ​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​មួយ​ចំនួន​កើត​ចេញ​ពី​ប្រូតេអ៊ីន​A1។ ​នេះ​ជា​មូល​ហេតុ​មួយ​​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ញ៉ាំ​ទឹក​ដោះ​ពពែ មាន​ប្រូតេអ៊ីន​A2 ងាយស្រួល​រំលាយ​ និង​ទន់​ពេល​ចូល​ដល់​ក្នុង​ពោះ​វៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ជាតិខ្លាញ់

ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​​ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ដោយ​ហេតុ​ថា​មូលេគុល​ជាតិ​ខ្លាញ់​ក្នុង​ទឹក​ដោះ​ពពែ​តូច​ជាង​ច្រើន​ដង​បើ​ធៀប​ទៅ​នឹង​​មូលេគុល​ជាតិ​ខ្លាញ់​មាន​ក្នុង​ទឹក​ដោះ​គោ​។ មួយ​វិញ​ទៀត​ទឹក​ដោះ​ពពែ​ក៏​មាន​អាស៊ីដ​ខ្លាញ់​ចង្វាក់​ខ្លី និង​មធ្យម ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ទឹក​ដោះ​គោ​។​

៤. HMOs​

ជាតិ​ប្រ៊ីបាយអូទិច ឬ​អូលីកូសេឆារីត ឬHMOs មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​អង់​ទីករ​។ សម្រាប់​ទឹក​ដោះ​ពពែ មាន​សារធាតុ​HMOs រហូត​ដល់​៦​ដង ច្រើន​ជាង​ទឹក​ដោះ​គោ​។​​

៥. នុយក្លេអូទីត

បើ​និយាយ​​ពី​សារធាតុ​សំខាន់​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​វិញ ទឹក​ដោះពពែ​ ក៏មាន​ខ្ពស់​ដែរ​។ ទឹក​ដោះ​ពពែ មាន​កម្រិត​ជាតិ​នុយក្លេអូទីត​បួន​ដង​ច្រើន​ជាង​ទឹក​ដោះ​គោ ហើយ​សារធាតុ​នេះ​មាន​ប្រយោជន៍​ជួយ​បង្កើន​ភាព​ស៊ាំ​ដល់​កុមារ​។

៦. អាហាររូបត្ថម្ភ

​ទឹក​ដោះ​ពពែ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មាន​ទាំង​វីតាមីន ​ពិសេស​មាន​ជាតិ​រ៉ែ​ខ្ពស់​ជាង​ទឹក​ដោះ​គោ​។ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ ជា​ដើម​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រយ័ត្ន​ឲ្យ​មែនទែន! គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ចេកនិង​ទឹកដោះគោ​ក្នុងពេលតែមួយ

ចុចអាន៖ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម