KPT+
អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ៦ យ៉ាង នៃសាប៊ូដុំទឹកដោះពពែ
ការប្រើប្រាស់ទឹកដោះពពែក្នុងគ្រឿងសម្អាងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាប៊ូទឹកដោះពពែមានទាំងជាតិខ្លាញ់ឆ្អែតនិងខ្លាញ់មិនឆ្អែតធ្វើឲ្យវាមានលក្ខណៈស្រទន់សម្រាប់បំប៉នស្បែក ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៦ យ៉ាងរបស់សាប៊ូទឹកដោះពពែ៖

១. លាងសម្អាតស្រាលៗ
សាប៊ូទឹកដោះពពែមានបរិមាណខ្លាញ់ច្រើន ជាពិសេសអាស៊ីត caprylic ដែលអនុញ្ញាតឱ្យសម្អាតភាពកខ្វក់ និងកម្ទេចកំទីថ្នមៗដោយមិនយកអាស៊ីដខ្លាញ់ធម្មជាតិចេញពីស្បែក ។
២. សម្បូរទៅដោយសារធាតុចិញ្ចឹម
ទឹកដោះពពែសម្បូរទៅដោយអាស៊ីដខ្លាញ់ និងកូលេស្តេរ៉ុលដែលបង្កើតបានជាផ្នែកធំនៃភ្នាសស្បែក។ លើសពីនេះវាជាប្រភពដ៏ល្អនៃវីតាមីន A ដែលជាវីតាមីនរលាយជាតិខ្លាញ់មានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់ វាក៏ជាប្រភពនៃសារជាតិ សេលេញ៉ូម ដែលជាសារធាតុរ៉ែជួយដល់ភ្នាសស្បែកឲ្យមានសុខភាពល្អផងដែរ ។

៣. ជួយផ្ដល់សំណើម
ជាធម្មតារបាំងខ្លាញ់នៃស្បែករបស់អ្នកជួយទប់ជាតិសំណើម នោះជាមូលហេតុដែលកម្រិតជាតិខ្លាញ់ទាបអាចនាំឱ្យស្ងួត រលាក និងតឹង ។ កម្រិតកូលេស្តេរ៉ុល និងអាស៊ីដខ្លាញ់ខ្ពស់ក្នុងសាប៊ូទឹកដោះពពែ អាចជំនួសជាតិខ្លាញ់ដែលបាត់បង់ និងរក្សាជាតិទឹកបានល្អប្រសើរ ។
៤. ជម្រុះកោសិកាចាស់ៗបែបធម្មជាតិ
សាប៊ូទឹកដោះពពែមានអាស៊ីដ Alpha-hydroxy (AHAs) ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទដូចជា ស្លាកស្នាម និងស្នាមអុជខ្មៅ ដោយសារសមត្ថភាពធម្មជាតិរបស់វាក្នុងការជម្រុះកោសិកាចេញ ។

៥. ទ្រទ្រង់ microbiome ស្បែក
សាប៊ូនេះអាចលាងសម្អាតជាតិកខ្វក់ដោយស្រទន់ដោយមិនកម្ចាត់ជាតិខ្លាញ់ធម្មជាតិ ឬបាក់តេរីល្អពីស្បែកអ្នកឡើយ ហើយវាមានឥទ្ធិពលប្រឆាំងនឹងការរលាកស្បែកទៀតផង ។
៦. ការពារការឡើងមុន
អាស៊ីដឡាក់ទិកក្នុងសាប៊ូជម្រុះកោសិកាងាប់ដោយថ្នមៗ ជួយការពារការកើតមុនដោយជម្រះភាពកខ្វក់ ប្រេង និងខ្លាញ់លើសពីរន្ធញើស ។

សាប៊ូទឹកដោះពពែភាគច្រើនផលិតដោយដៃ ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពរបស់វាយើងអាចរកបាននៅតាមហាងលក់តូចៗ និងតាមអ៊ីនធឺណិតជាដើម ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


