សុខភាព
អត្ថប្រយោជន៍ទឹកដោះគោ និងផលប៉ះពាល់គួរដឹង កុំប្រហែស
ទឹកដោះគោ ដែលយើងផឹកជារៀងរាល់ថ្ងៃ គឺសម្បូរទៅ ដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន។ រឿងសំខាន់ គឺកាល់ស្យូមដែលជួយថែរក្សាឆ្អឹង។ ប៉ុន្តែក៏មានគុណវិបត្តិ ចំពោះការផឹកទឹកដោះគោផងដែរ។

អត្ថប្រយោជន៍នៃទឹកដោះគោ ជួយពង្រឹងឆ្អឹង និងសម្បូរទៅដោយជាតិកាល់ស្យូម ពង្រឹងធ្មេញ និងសារធាតុរ៉ែផ្សេងៗទៀត។ ជាពិសេស ពេលយើងចាស់ទៅ វាជួយឲ្យឆ្អឹងយើងក្រាស់។ ការផឹកទឹកដោះគោ នឹងជួយឲ្យអ្នក មានសុខភាពល្អក្នុងរាងកាយ។
កាត់បន្ថយចំណង់អាហារ ការផឹកទឹកដោះគោ មិនបានជួយឲ្យឡើងទម្ងន់ ឬធាត់ទេ ហើយអាចជួយកាត់បន្ថយចំណង់អាហារបាន។ ព្រោះការញ៉ាំទឹកដោះគោ នឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតជាង។
ជួយការពារជំងឺសរសៃឈាមបេះដូង ទឹកដោះគោគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែលអាចជួយពង្រីកសរសៃឈាម បន្ថយសម្ពាធឈាម ជំងឺសរសៃឈាមបេះដូងផងដែរ។
ជួយការពារជំងឺទឹកនោមផ្អែម វីតាមីន B និងសារធាតុរ៉ែសំខាន់ៗនៅក្នុងទឹកដោះគោ ជួយរក្សាការរំលាយអាហាររបស់យើងឲ្យដំណើរការធម្មតា។ ដែលអាចគ្រប់គ្រងកម្រិតជាតិស្ករ និងអាំងស៊ុយលីនក្នុងរាងកាយ ហើយជួយរក្សាកម្រិតជាតិស្ករក្នុងឈាម។
កាត់បន្ថយការរលាក ទឹកដោះគោត្រូវបានណែនាំជាញឹកញាប់ សម្រាប់ព្យាបាលតាំងពីជំងឺរលាកសន្លាក់ហ្គោដ និងរលាកសន្លាក់ រហូតដល់បញ្ហាផ្លូវដង្ហើម។ ការរួមបញ្ចូលគ្នានៃប្រូតេអ៊ីនសត្វ អាស៊ីតខ្លាញ់អូមេហ្គា ៣ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកដោះគោ ធ្វើឲ្យវាមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកមិនគួរឲ្យជឿ។ នោះហើយជាមូលហេតុ ដែលមនុស្សផឹកទឹកដោះគោ បន្ទាប់ពីញ៉ាំអាហារហឹរ។ វាគឺជាការបំបាត់ការរលាក ពោលគឺបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹម។
ជួយក្នុងការលូតលាស់ ទឹកដោះគោមានប្រូតេអ៊ីន ដែលមានប្រយោជន៍ដល់រាងកាយរបស់យើង។ សម្រាប់កុមារ វាជួយឲ្យលូតកម្ពស់ ។ ការស្រាវជ្រាវបានសន្និដ្ឋានថា ការលូតលាស់ និងការអភិវឌ្ឍន៍រាងកាយ និងផ្លូវចិត្ត អាចទទួលបានពីភេសជ្ជៈដ៏មានតម្លៃនេះ។
សម្បូរទៅដោយវីតាមីនជាច្រើន ទឹកដោះគោសម្បូរទៅដោយវីតាមីនជាច្រើន ដូចជា វីតាមីន D B2 B12 ផូស្វ័រ កាល់ស្យូម សេលេញ៉ូម និងប៉ូតាស្យូម។
ផលប៉ះពាល់នៃទឹកដោះគោ
មុន មូលហេតុដែលទឹកដោះគោ ឬផលិតផលទឹកដោះគោ បង្កឲ្យកើតមុន គឺដោយសារតែអ័រម៉ូនទាំងនេះ នៅក្នុងទឹកដោះគោត្រលប់មកវិញ ដើម្បីជំរុញក្រពេញ sebaceous ឲ្យធ្វើការកាន់តែច្រើន។ ជាពិសេស បណ្តាលឲ្យមានរោគសញ្ញានៃមុខខ្លាញ់ និងបន្តដោយកើតមុន។
រាគ រោគសញ្ញានៃកង្វះ lactase ឬកង្វះអង់ស៊ីម ដែលមានន័យថាមាន lactase តិចជាងធម្មតា។ វានឹងមានបញ្ហាពោះវៀន បន្ទាប់ពីផឹកទឹកដោះគោ។ ជារឿយៗមានខ្យល់ក្នុងពោះវៀន ហើមពោះ ចង្អោរ ហើយក្នុងករណីធ្ងន់ធ្ងរ ក៏អាចមានរាគផងដែរ។
អាឡ័កស៊ី ថ្វីត្បិតតែទឹកដោះគោ គឺជាភេសជ្ជៈសំខាន់ ដែលមនុស្សគ្រប់គ្នាបរិភោគជាធម្មតាក៏ដោយ។ ប៉ុន្តែក៏មានមនុស្សអាឡ័កស៊ី នឹងទឹកដោះគោដែរ ។
ទារក ប្រតិកម្មស្រាលទៅធ្ងន់ធ្ងរ ចំពោះទឹកដោះគោរួមមាន ឈឺពោះ ក្អួត ទឹកនោមផ្អែម រមាស់ស្បែក ក្អក ដកដង្ហើមពិបាកដកដង្ហើម ហើមមុខ និងអាចជារាគ។ ការហូរឈាមតាមរន្ធគូថ យំមិនឈប់ រោគសញ្ញាទាំងនេះ នឹងប្រសើរឡើង ឬបាត់ទៅវិញ នៅពេលដែលកុមារឈប់ផឹក។

ក្មេង ចាស់ ឬមនុស្សពេញវ័យ
អាឡ័កស៊ីទឹកដោះគោ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាប្រែប្រួល ពីមនុស្សទៅ មនុស្ស។ មនុស្សមួយចំនួនមានអាឡែស៊ីភ្លាមៗ បន្ទាប់ពីផឹកទឹកដោះគោ ឬប្រើប្រាស់ផលិតផលទឹកដោះគោ ជារឿយៗមានកន្ទួលក្រហម ពិបាកដកដង្ហើម ឬក្អួត ប៉ុន្តែអ្នកផ្សេងទៀត អាចនឹងមានរោគសញ្ញា បន្ទាប់ពីពេលខ្លះ។ ពួកគេនឹងមានលាមករាវ មានឈាម រាគរូស រមួលក្រពើ ក្អក ដកដង្ហើមញាប់ ហៀរសំបោរ និងកន្ទួល ដែលតែងតែកើតមាននៅជុំវិញមាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


