សុខភាព
ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព
ទឹកដោះគោស្រស់គឺមានប្រយោជន៍ច្រើនដល់សុខភាពដោយសារទឹកដោះគោស្រស់សម្បូរដោយវីតាមីន និងជាតិរ៉ែ។ អ្នកជំនាញជឿថាការផឹកទឹកដោះគោស្រស់មុនចូលគេងអាចជួយបន្ធូរអារម្មណ៍ និងគេងលក់ស្រួលជាងមុនបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ យកល្អយើងគួរផឹកទឹកដោះគោមុនចូលគេង៣ម៉ោង និងកុំផឹកទឹកដោះគោច្រើនមុនចូលគេងព្រោះអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារទៅវិញ។
១. គេងលក់ស្រួល

ការផឹកទឹកដោះគោមុនចូលគេងគឺអាចជួយឲ្យគុណភាពដំណេកកាន់តែល្អ។ នេះមកពីទឹកដោះគោមានសារធាតុ tryptophan និង bioactive peptideដែលជួយដល់ដំណេក។ ក្នុងករណីដែលគ្នាយើងមួយចំនួនមានបញ្ហាក្នុងការគេងដោយសារស្ត្រេស ទឹកដោះគោមួយកែវគឺអាចជួយឲ្យគេងលក់ស្រួល និងទទួលបានដំណេកគ្រប់គ្រាន់។
២. សម្រកទម្ងន់

ការផឹកទឹកដោះគោនៅពេលយប់អាចជួយឲ្យយើងមានអារម្មណ៍ឆ្អែត និងមិនភ្ញាក់ដោយសារតែឃ្លាន។ គ្នាយើងអាចទប់ស្កាត់ការឃ្លានអាហារសម្រន់នៅពេលយប់ជាមួយនឹងទឹកដោះគោក្ដៅឧណ្ហៗដោយមិនចាំបាច់បារម្ភថានឹងឡើងទម្ងន់។ បន្ថែមពីនេះ ទឹកដោះគោក៏ជាប្រភពប្រូតេអ៊ីនដ៏សំខាន់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងធានានូវកម្រិតថាមពលឲ្យគ្រប់គ្រាន់។ យកល្អយើងគួរផឹកទឹកដោះគោមានជាតិខ្លាញ់តិច។
៣. សុខភាពឆ្អឹង

ទឹកដោះគោមានវីតាមីន D ខ្ពស់ដែលរាងកាយត្រូវការដើម្បីស្រូបយកកាល់ស្យូមដែលជាសារធាតុសំខាន់សម្រាប់សុខភាពឆ្អឹង។ វីតាមីន D ក៏អាចជួយទប់ស្កាត់ការកើតឡើង និងការប៉ះពាល់បង្កដោយជំងឺពុកឆ្អឹង ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមដែរ។
៤. សុខភាពស្បែក

ការផឹកទឹកដោះគោពេលយប់ក៏មានប្រយោជន៍ដល់ស្បែកដែរ។ ការផឹកទឹកដោះគោជាប្រចាំអាចជួយឲ្យស្ថានភាពស្បែកកាន់តែល្អ។ ទឹកដោះគោមានវីតាមីន B12ដែលអាចជួយបង្ការការបាត់បង់ភាពយឺតរបស់ស្បែក និងខូឡាជែន។ រីឯវីតាមីន A ក្នុងទឹកដោះគោអាចជួយដល់ការផលិតកោសិកាថ្មី និងប្រឆាំងបញ្ហាស្បែកផ្សេងៗដែលនេះអាចជួយឲ្យស្បែកស្អាតរលោង។
៥. ផ្តល់ថាមពល
ការផឹកទឹកដោះគោក្ដៅឧណ្ហៗមុនគេងអាចផ្តល់ថាមពលដល់យើងនៅថ្ងៃបន្ទាប់។ យើងនឹងភ្ញាក់ពីគេងដោយមានថាមពលដែលអាចជួយឲ្យយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងស្មារតីល្អ និងសកម្មពេញមួយថ្ងៃ។
៦. កាត់បន្ថយស្ត្រេស
ផឹកទឹកដោះគោមួយកែវមុនចូលគេងអាចកាត់បន្ថយស្ត្រេសបាន។ នេះមកពីប្រូតេអ៊ីន និង Lactium ក្នុងទឹកដោះគោមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយដោយបញ្ចុះសម្ពាធឈាម សម្រាកសាច់ដុំ និងបន្ថយកម្រិតអ័រម៉ូន Cortisol ដែលរាងកាយបញ្ចេញនៅពេលស្ត្រេស។ រីឯ Lactium អាចមានឥទ្ធិពលលើរ៉េស៊ិបទ័ររបស់ខួរក្បាលដើម្បីគ្រប់គ្រងស្ត្រេស និងអាការៈថប់បារម្ភ។
៧. គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល
ផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលបាន ព្រោះប្រូតេអ៊ីនក្នុងទឹកដោះគោអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនកម្រិតជាតិខ្លាញ់ល្អ (HDL) ក្នុងរាងកាយ។ ម៉្យាងទៀត ទឹកដោះគោសម្បូរដោយវីតាមីន A វីតាមីន D និងកាល់ស្យូមដែលសុទ្ធតែល្អសម្រាប់សុខភាពបេះដូង។
៨. សម្រួលដល់ការរំលាយអាហារ

ការលាយទឹកឃ្មុំជាមួយនឹងទឹកដោះគោផ្តល់ប្រយោជន៍ច្រើនដល់សុខភាព។ ការផឹកទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំមុនចូលគេងអាចជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ទឹកដោះគោនៅពេលលាយជាមួយនឹងទឹកឃ្មុំនឹងក្លាយជា prebiotic ដែលជួយដល់ការលូតលាស់នៃបាក់តេរីល្អ និងកម្ចាត់បាក់តេរីអាក្រក់ដែលបង្កជំងឺក្នុងពោះវៀន។
៩. ការពារពីជំងឺផ្ដាសាយ និងក្អក

ការផឹកទឹកដោះគោក្ដៅឧណ្ហៗលាយជាមួយនឹងម្សៅល្មៀតបន្តិចនៅពេលយប់គឺជាឱសថធម្មជាតិមួយដែលជួយបន្ធូរអាការៈជំងឺផ្ដាសាយ និងក្អក។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីនៅក្នុងទឹកដោះគោលាយនឹងម្សៅល្មៀតជួយពន្លឿនការជាសះស្បើយក៏ដូចជាបង្ការការឆ្លងដែរ។
១០. ប្រឆាំងនឹងជំងឺពោះវៀន
ការផឹកទឹកដោះគោត្រជាក់នៅពេលយប់អាចបន្ធូរអាការៈឡើងអាស៊ីដក្នុងក្រពះ និងជួយសម្រួលដល់ការទល់លាមក និងការហើមពោះជាដើម។ នេះមកពីអាស៊ីដ lactic មានក្នុងទឹកដោះគោអាចជួយបន្សាបការកើនឡើងនៃអាស៊ីដក្នុងក្រពះ។ ម៉្យាងទៀតទឹកដោះគោមានកាល់ស្យូមខ្ពស់អាចស្រូបយកបរិមាណអាស៊ីដលើសដែលក្រពះបានបញ្ចេញមក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពោះទទេ ញ៉ាំទឹកដោះគោបានអត់?
ចុចអាន៖ ពិតឬចចាមអារ៉ាម ល្បីថា យ៉ាអួ ជួយដល់អ្នកធ្លាក់ទឹកចិត្តឲ្យប្រសើរ ពីជំងឺលាក់មុខនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


