សុខភាព
គន្លឹះទាំង ៧ យ៉ាង បង្កើតឱកាសក្នុងការមានកូន
ប្រសិនបើអ្នកត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមបង្កើតឪពុកម្តាយ ដំបូន្មានអ្នកជំនាញនេះអាចជួយកែលម្អឱកាសនៃការមានគភ៌របស់អ្នក។ អ្នកជំនាញខាងការមានកូនវេជ្ជបណ្ឌិត Raelia Lew និយាយថាប្រហែល ៨០ ភាគរយនៃគូស្វាមីភរិយាដែលគ្មានកូននឹងមានផ្ទៃពោះដោយធម្មជាតិ ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការព្យាយាមធ្វើតាមវិធីសាស្ត្រនេះ ។
ខាងក្រោមនេះគឺជាគន្លឹះទាំង ៧ យ៉ាងដើម្បីបង្កើតឱកាសក្នុងការមានកូនដោយធម្មជាតិ៖
១. រៀបចំផែនការឱ្យបានឆាប់សម្រាប់គ្រួសាររបស់អ្នក

ការមានកូនក្នុងវ័យជំទង់ និងនៅអាយុ ២០ ឆ្នាំជាងជារឿងល្អសម្រាប់ទាំងពីរភេទ ហើយស្ត្រីដែល មានអាយុពី ៣៥ដល់៣៩ ឆ្នាំមានឱកាសប្រហែលពាក់កណ្តាលនៃការមានគភ៌តាមធម្មជាតិ។ វេជ្ជបណ្ឌិត Lew បាននិយាយថា “ចំនួនដែលមិនធ្លាប់មានពីមុនមកនៃស្ត្រីកំពុងជួបប្រទះភាពគ្មានកូន ដែលទាក់ទងនឹងអាយុ បង្កើនហានិភ័យនៃការរលូតកូន ផលវិបាក និងតម្រូវការសម្រាប់ការព្យាបាលការមានកូនតាមវេជ្ជសាស្ត្រ” ។ ប្រសិនបើអ្នកមិនចង់មានកូននៅវ័យក្មេងទេ វេជ្ជបណ្ឌិត Lew និយាយថាអ្នកអាចជ្រើសរើសវិធីសាស្ត្រការបង្កកស៊ុត ។
២. តាមដានការបញ្ចេញពងអូវុលរបស់អ្នក និងការរួមភេទ
អ្នកជំនាញខាងការមានកូន វេជ្ជបណ្ឌិត Karin Hammarberg និយាយថា មធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការបង្កើនឱកាសនៃការមានផ្ទៃពោះគឺតាមដានវដ្តរដូវរបស់អ្នក។ “ប្រសិនបើអ្នករួមភេទមួយថ្ងៃ ឬពីរថ្ងៃមុនពេលអ្នកបញ្ចេញពងអូវុល ឱកាសមានផ្ទៃពោះជាមធ្យមរបស់អ្នកកើនឡើងពី ១០ ទៅ ៣០ ភាគរយ” ការគណនាកាលបរិច្ឆេទនៃការបញ្ចេញពងអូវុលនឹងជួយអ្នកឱ្យដឹងពីរយៈពេល មានកូនរបស់អ្នក។
៣. រក្សាទម្ងន់និងសុខភាពឱ្យបានល្អ ដើម្បីទ្រទ្រង់ការមានកូន

ការលើសទម្ងន់អាចប៉ះពាល់ដល់អរម៉ូនរបស់ស្ត្រី វដ្តរដូវ និងគុណភាពស៊ុត ខណៈដែលបុរសលើសទម្ងន់អាចជួបប្រទះការថយចុះចំណង់ផ្លូវភេទ និងគុណភាពមេជីវិតឈ្មោល ក៏ដូចជាបញ្ហាលិង្គ។ វេជ្ជបណ្ឌិត Hammarberg បាននិយាយថា “ការស្រាវជ្រាវបង្ហាញថា ប្រសិនបើអ្នកលើសទម្ងន់ ឬធាត់ វាអាចចំណាយពេលយូរដើម្បីមានផ្ទៃពោះ។ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកលើសទម្ងន់ សូម្បី តែការស្រកពីរបីគឺឡូក៏អាចបង្កើនឱកាសនៃការមានគភ៌របស់អ្នកដែរ”។
៤. កាត់បន្ថយការប៉ះពាល់សារធាតុគីមី ដើម្បីបង្កើនឱកាសការមានកូន
តាមការសិក្សាបង្ហាញថា សារធាតុគីមីរំខានដល់ប្រព័ន្ធ endocrine (EDC) អាចកាត់បន្ថយគុណ ភាពមេជីវិតឈ្មោល និងស៊ុត និងប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះ។ វេជ្ជបណ្ឌិតនិយាយថា៖ « យើងទាំងអស់ត្រូវបានប៉ះពាល់នឹងសារធាតុគីមីជាច្រើនតាមរយៈផលិតផលដែលយើងប្រើ អាហារ ដែលយើងញ៉ាំ និងខ្យល់ដែលយើងដកដង្ហើម។ ដើម្បីកាត់បន្ថយការប៉ះពាល់ សូមលាងសម្អាតផ្លែ ឈើ និងបន្លែ បរិភោគអាហារសរីរាង្គ ប្តូរទៅផលិតផលពណ៌បៃតង និងជៀសវាងការប្រើដបប្លាស្ទិក ទន់ ថ្នាំសម្លាប់សត្វល្អិត ។
៥. បញ្ឈប់ការជក់បារី

ជាតិពុលនៅក្នុងថ្នាំជក់អាចបំផ្លាញពងរបស់ស្ត្រី រំខានដល់ការបង្កកំណើត និងធ្វើឱ្យអូវែរចាស់ លោកវេជ្ជបណ្ឌិត Hammarberg មានប្រសាសន៍ថា “ការជក់បារីគឺជារឿងដ៏អាក្រក់បំផុតមួយដែល អ្នកអាចធ្វើសម្រាប់សុខភាពរបស់អ្នក”។ បុរស និងស្ត្រីដែលជក់បារីប្រើពេលយូរដើម្បីមានផ្ទៃពោះ ហើយផ្សែងបារីបង្កគ្រោះថ្នាក់ដល់ស្ត្រីកំពុងមានផ្ទៃពោះ ។
៦. ការចាក់ម្ជុលវិទ្យាសាស្ត្រអាចជួយដល់ការមានកូន
ការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវបានគេគិតថាធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ឈាមទៅកាន់ស្បូន និងអូវែ ដែលអាចធ្វើអោយប្រសើរឡើងនូវគុណភាពនៃស៊ុត និង endometrium ។គ្រូពេទ្យជំនាញ ខាងកាយសម្ព័ន្ធ Shannon Gibson និយាយថា វាក៏ដោះស្រាយបញ្ហាសុខភាពដែលប៉ះពាល់ដល់ ការមានកូន គ្រប់គ្រងវដ្តរដូវរបស់អ្នក និងកាត់បន្ថយភាពតានតឹង ។
៧. ទៅទទួលដំបូន្មានពីអ្នកជំនាញ ដើម្បីគាំទ្រដល់ការមានកូនរបស់អ្នក
ការមានកូនអាចរងផលប៉ះពាល់ដោយកត្តាជាច្រើន ដូច្នេះប្រសិនបើអ្នកកំពុងមានបញ្ហាក្នុងការមាន គភ៌ ការធ្វើតេស្តការមានកូនដូចជា តេស្តមេជីវិត ការធ្វើតេស្តអូវុល អ៊ុលត្រាសោន និងកាំរស្មីអ៊ិចបំ ពង់អូវុល នឹងជួយតាមដានមូលហេតុ និងផ្តល់ភាពស្ងប់ស្ងាត់ក្នុងចិត្ត។ វេជ្ជបណ្ឌិត Lew និយាយថា ប្រសិនបើអ្នកបានព្យាយាមលើសពី ១២ ខែ ឬច្រើនជាងប្រាំមួយខែអ្នកមិនឃើញលទ្ធិផលហើយបើ សិនអ្នកមានអាយុលើសពី ៣៥ ឆ្នាំ វាដល់ពេលហើយដែលអ្នកជួមអ្នកជំនាញដើម្បីណែនាំវិធីសា ស្ត្របែកវិជ្ជាសាស្ត្រវិញម្តង ។
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


