ស្ត្រីៗអាយុលើសពី៣០ឆ្នាំ តែងតែបារម្ភអំពីជំងឺដុះដុំសាច់លើស្បូន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្ត្រីៗអាយុលើសពី៣០ឆ្នាំ តែងតែបារម្ភអំពីជំងឺដុះដុំសាច់លើស្បូន

បានផុស

នៅ

ស្ត្រីភាគច្រើន តែងតែមានការព្រួយបារម្ភអំពីសាច់ ដែលដុះនៅលើស្បូន។ ជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវឲ្យមានជាសញ្ញាអ្វីទេ។ វា​ច្រើន​កើត​លើ​ស្ត្រី​ដែលមាន អាយុ​លើសពី​៣០​ឆ្នាំ​។ វា​អាចមាន​ទំហំ​ចាប់ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Uterine Fibroids | Pharmaceuticals

១) ដុំ​ស្បូន​មាន​បី​ទីតាំង​៖

– ដុំ​សាច់​នៅលើ​សាច់​ស្បូន​

– ដុំ​សាច់​នៅក្នុង​សាច់​ស្បូន​

– ដុំ​សាច់​នៅក្នុង​រន្ធ​ស្បូន​

២) មូលហេតុ​៖

​រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា មាន​កត្តា​ប្រឈម​មួយចំនួន​ដូចជា​:

– កត្តា​អ័រម៉ូន​: គេ​សង្កេតឃើញថា ស្ត្រី​ពេញវ័យ ឬ ក្នុង​វ័យ​បន្ត​ពូជ​មានការកកើត ឬ កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មកវិញ​។​

– កត្តា​តំណពូជ​

– កត្តា​ជាតិ​សាសន៍​: គេ​ច្រើន​ឃើញ​ពួក​ពូជសាសន៍​ស្បែក​ខ្មៅ ​មាន​ដុះ​សាច់​ស្បូន​ច្រើនជាង​ពូជសាសន៍​ស្បែ​កស​។​

៣) រោគសញ្ញា​របស់​ដុំ​ស្បូន​៖

– មាន​ឈាមរដូវ​ធ្លាក់​ច្រើនជាង​ធម្មតា ដុំៗ ឬ​អាចមាន​ឈាម​ធ្លាក់​ពាក់កណ្ដាល​វដ្ដ​រដូវ​

– ចុកពោះ​ពេល​មក​រដូវ​

– ឈឺ​ធ្ងន់ៗ​ក្នុង​អាង​ត្រគាក​

– បត់ជើងតូច​ញឹកញាប់ ទល់លាមក​

Symptoms of Uterine Cancer vs. Fibroids

៤) ផលប៉ះពាល់​៖

– ធ្លាក់ឈាម​រហូត​ធ្វើ​ឲ្យ​ស្លេកស្លាំង​

– ការបង្ក​កំណើត​មានការ​ថយចុះ ដោយសារ​ទីតាំង​របស់​ដុំ​ស្បូន​

– ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់​ខែ​

– សង្កត់​ទៅលើ​សរីរាង្គ​ជិតខាង បើ​ដុំ​នៅខាងមុខ វា​សង្កត់​លើ​ប្លោកនោម ធ្វើ​ឲ្យ​រំខាន​ដល់ ការ​បត់ជើងតូច (​នោម​ញឹក​) បើ​សង្កត់​ខាងក្រោយ ធ្វើ​ឲ្យ​ទល់លាមក​។​

៥) ការព្យាបាល​៖

– ដោយ​ការប្រើ​ថ្នាំលេប ដែល​កំណត់​ដោយ​គ្រូពេទ្យ​ជំនាញ​

– ដោយ​ការវះកាត់ ៖

• ដុំ​សាច់​នៅលើ​សាច់​ស្បូន និង ដុំ​សាច់​នៅក្នុង​សាច់​ស្បូន បក​យក​ដុំ​សាច់​ចេញ ឬ កាត់​ស្បូន​

• ដុំ​សាច់​នៅក្នុង​រន្ធ​ស្បូន​: កាត់​ស្បូន ឬ កាត់​ដុំ​សាច់​ស្បូន ​ដែលមាន​ទំហំ​តូច​ល្មម ដោយ​ធ្វើការ​វះកាត់​តាម​ក្រោម​។​

Uterine fibroids and fertility: the lowdown

​បញ្ជាក់​៖ បច្ចេកទេស​វះកាត់​ជំនាញ អមដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ថ្មីៗ​ចុងក្រោយបង្អស់ កំពុងតែ​ដំណើរការ​ជាប្រចាំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ បើ​មាន​អាការៈ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូមមេត្តា​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​ស្វែងយល់​អំពី​ជម្រើស​នៃ​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធិភាព និង​សុវត្ថិភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services